ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំរៀបចំផ្សព្វផ្សាយ ធ្វើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅសាលាបឋមសិក្សា ហ៊ុនសែន ឈើកាច់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ជោតនា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួម ពី អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥៥០នាក់។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤