(ខេត្តកំពង់ចាម) ÷កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៥ ឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូរវត្ថុទាំងបានមួយចំនួន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្ត្រីកងរាជអាវុធហត្ថបានអ្នកដឹងថា មុនកើតហេតុ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់÷

១.​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

២.​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

៣.​ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិមពិតប្រាកដរស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីកងរាជអាវុធហត្ថឱ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់២.២៥ក្រាម ថ្លឹងទាំងសំបកថង់-ទូរសព្ទដៃចំនួន០២គ្រឿង(Opoo ចុចពិល)-ឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *