Author: n6lyt

ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេសសល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា

ភ្នំពេញ÷ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេស សល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា។ សត្វប្រភេទនេះ ត្រូវបានចាត់ទុកជិតផុតពូជ ហើយទម្ងន់របស់ពួកវាអាចឡើងដល់ទម្ងន់រាប់រយគីឡូក្រាម ហើយតាមរយៈការសិក្សាស្រាវជ្រាវដោយអង្គការ WWF-កម្ពុជា បានប៉ាន់ ប្រមាណថា ពួកវាមានចំនួនប្រមាណតែ ១០ ក្បាលប៉ុណ្ណោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ តាមប្រភពព័ត៌មានពី WWF-Cambodia បានឱ្យដឹងនាពេលថ្មីៗនេះថា សត្វល្មូនប្រភេទនេះ បន្តរងការគំរាមកំហែងដោយការបរបាញ់ ការរំខានរបស់មនុស្ស និងការផ្លាស់ប្តូរទីជម្រក។ ជាមួយគ្នានោះ អង្គការ WWFនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារប្រភេទសត្វក្រពើភ្នំនេះផងដែរ។ សូមបញ្ជាក់ជូនថា តាមប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេស…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ការបណ្តុះបណ្តាលជំនាញ TVET របស់រាជរដ្ឋាភិបាលបានក្លាយជាថ្នាលបង្កើតកម្លាំងជំនាញយ៉ាងសំខាន់សម្រាប់កម្ពុជា ស្របនឹងរបត់ផ្លាស់ប្តូទិសដៅវិនិយោគថ្មី

(ភ្នំពេញ) ៖អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានវាយតម្លៃថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះបានក្លាយទៅជាថ្នាលបណ្តុះបណ្តាលកម្លាំងជំនាញមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយតាមរយៈសន្ទុះកើនឡើងនៃកម្លាំងជំនាញនៅក្នុងស្រុកនេះគឺស្របតាមរបត់ថ្មីមួយ ក្នុងការកែប្រែទិសដៅវិនិយោគបរទេសនៅកម្ពុជា ដែលនឹងអាចប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សក្នុងការចូលរួមប្រកួតប្រជែងលំហូរវិនិយោគនៅតំបន់អាស៊ាន និងសកលលោក។ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអាចទាក់ទាញយុវជនចូលរៀនជំនាញបានជាង៧មុឺននាក់ក្នុងរយៈពេលឆ្នាំមកនេះ វា​ពិត​ជា​ដំណើរ​ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ និង​ជាសមិទ្ធផល​ដ៏ល្អប្រពៃក្នុង​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​បង្កើន​ជំនាញនៅកម្ពុជា។ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះបន្តថា ការអភិវឌ្ឃន៍កម្លាំងជំនាញគឺជារឿងចាំបាច់ណាស់នៅក្នុងយុគសម័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​ដើម្បី​ទាក់ទាញការវិនិយោគបរទេសបន្ថែម​ទៀត​ក្នុង​វិស័យ​ផលិតកម្ម និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ដូច្នេះកម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះនឹងក្លាយទៅជាសូចនាករមួយដ៏មានសក្តានុពល និងចម្បងក្នុងការផ្លាស់ប្តូមុខមាត់សេដ្ឋកិច្ចកម្ពុជា។ បើទោះបីយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងយុគសម័យសេដ្ឋកិច្ចបែបថ្មីនេះ ប្រទេសកម្ពុជាត្រូវការវិនិយោគ​ធនធាន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​យុវជន​​នូវ​ជំនាញ​អនាគត​ដែល​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ​នា​ពេល​អនាគត ដូចជាជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាជំនាញផ្សេងទៀត…

ការបញ្ជាទិញស្បែកជើង និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២៥ រំពឹងថា នឹងកើនលើសឆ្នាំ២០២៤

ភ្នំពេញ÷វិស័យកាត់ដេរផ្នែកខាងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ​នៅ​ឆ្នាំ២០២៤នេះ មានសន្ទុះខ្លាំងដោយការនាំចេញ​កើនឡើង​ជាង២០​%​ធៀបនឹងឆ្នាំ២០២៣។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា​បានប្រាប់បណ្ដាញសារព័ត៌មានថា ភាព ល្អប្រសើរ ក្នុងការ​នាំ​ចេញ​វិស័យកាត់ដេរផ្នែកខាងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ គឺដោយសារតែស្ថានភាពនឹងនរបស់សេដ្ឋកិច្ច និងនយោ​បាយ​កម្ពុជា​ ។ម៉្យាងអ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុកចិត្តមកលើ​កម្ពុជា ។ អ្នកឧកញ៉ា បានបង្ហាញនូវការព្យាករថា «តាមការវិភាគរបស់សមាគម​សហព័ន្ធអ្នកវិនិយោគកម្ពុជា សម្រាប់ឆ្នាំ២០២៥ ការបញ្ជាទិញ​នឹងអាចកើនឡើងច្រើនជាងឆ្នាំ២០២៤ ដែលកើនឡើងយ៉ាងតិចមិន​ក្រោម២០ទៅ៣០ភាគរយនោះទេ »។ កន្លងមកការនាំចេញផលិតផលស្បែកជើង និងសម្ភារធ្វើដំណើរក្នុង​ចំនួន​ដ៏ច្រើនគួរសមទៅប្រទេសអឺរ៉ុប ប្រទេសអង់គ្លេស អាមេរិក កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ជប៉ុន…

ព្រះមហាក្សត្រ ដកដំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលមានឋានៈស្មើរដ្ឋលេខាធិការ។ លោក មួង ឃីម ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឆបោក ប្រព្រឹត្តជាមួយបុគ្គល លី សាម៉េត។ នៅថ្ងៃទី១២ ខែវិច្ឆិកា លោក មួង ឃីម ត្រូវបានតុលាការចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។

បទល្មើសនេសាទស្រុកបុរីជលសា មេៗសហគមន៍នេសាទលោកស៊ុ ផល្លី និងសហការី បានលាភសក្ការៈពីលោកសុខ ឡេះ

ប្រភពព័ត៌មានឲ្យដឹងថា សព្វថ្ងៃនេះបទល្មើសនេសាទនៅក្នុងផ្ទៃទឹកភូមិសាស្ត្រស្រុកបុរីជលសារតាកែវមានការឃុបឃិតជាប្រព័ន្ធដែលក្នុងនោះសូម្បីតែសហគមន៍នេសាទក៏ទទួលបានលាបសក្ការៈពីឈ្មួញមេការអ្នកម៉ៅផ្ដាច់បញ្ហាបទល្មើសនេះដែរ។ អ្វីដែលសំខាន់គឺការ ដែលមន្ត្រីមានសមត្ថកិច្ចក៏ដូចជាសហគមន៍ អនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទដោយសេរីជាថ្នូរនិងលុយកាក់។ សហគមន៍ការពារធនធានធម្មជាតិ ស្រុកបុរីជលសារ ដែលមានភារកិច្ចការពារទប់ស្កាត់បទល្មើសមិនឲ្យកើតមាន។ ប៉ុន្តែពួកគេបែរជាទទួលលុយពីមេឈ្មួញនោះទៅវិញ ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមេសហគមន៍ឈ្មោះ ស៊ុ ផល្លី និងអនុប្រធានជា ជឿន ក៏ដូចជាមេឃុំក៏ទទួលបានលាបសក្ការៈពីបញ្ហាបទល្មើសនេសាទ ជាពិសេសការអនុញ្ញាតឲ្យឈ្មួញជនជាតិវៀតណាម ចូលនេសាទក្នុងទឹកដីខ្មែរនេះដែរ។ ដូច្នេះ វាគ្មានអ្នកណាការពារធនធានធម្មជាតិនោះទេ នៅពេលដែលសហគមន៍នេសាទបែរទទួលយកលុយពីមេចាត់ចែងបទល្មើសនេសាទមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវលោកសុខ ឡេះ ហើយនោះ ដូច្នេះគ្មានអ្វីនិយាយទៀតទេ។ គ្មានទេការពារធនធានធម្មជាតិ នៅពេលដែលពួកមន្ត្រីដែលមានភារកិច្ចការពារបែរជាបិទភ្នែកយកលុយហើយឲ្យមានបទល្មើសនេសាទ។ ប្រភពរាយការណ៍ថា បទល្មើសនេសាទនៅទូទាំងខេត្ត តាកែវស្ថិតក្រោមការចាត់ ចែងរបស់មន្ត្រីកងរាជអាវុធ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-កម្ពុជា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-កម្ពុជា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-កម្ពុជា ដឹកនាំដោយឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ចម្លើយស្ត្រីម្ចាស់គ្លីនិកអត់ច្បាប់នៅស្រុកបាទីកំពុងជួយដោះបន្ទុកបុរសជាប្ដីមិនគួរឲ្យជឿ,សមត្ថកិច្ចត្រូវស៊ើបអង្កេតឲ្យច្បាស់លាស់

ខេត្តតាកែវ÷តាមចម្លើយសារភាព របស់ស្ត្រីជាម្ចាស់គ្លីនិកដែលបង្កឲ្យមានស្ត្រីម្នាក់ស្លាប់នោះបញ្ជាក់ថា អ្វីៗដែលគាត់ធ្វើមិនពាក់ព័ន្ធនឹងប្ដីនោះឡើយ។ ប៉ុន្តែមានចំណុចគួរឲ្យសង្ស័យជាច្រើន ដែលមិនលំបាកពេកទេសម្រាប់សមត្ថកិច្ចស៊ើបអង្កេតដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើស្ត្រីម្ចាស់គ្លីនិកខាងលើនេះ ពិតជាបានប្រព្រឹត្តអំពើមនុស្សឃាតដោយអាចេតនាតែម្នាក់ឯង ដោយគ្មានការឃុបឃិតនិងចូលរួមពីប្ដីមែនឬយ៉ាងណា? តើសពជន រងគ្រោះ ត្រូវយកចេញពីទីតាំងគ្លីនិកទៅបោះចោលនៅក្បែរគុមសង្កែនោះដោយរបៀបណា? សំណួរងាយៗជា ច្រើននឹងបង្ហាញថា តើករណីនេះមានការចូលរួមពីប្ដីដែរឬទេ? ចម្លើយរបស់ឈ្មោះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលទទួលខុសត្រូវតែម្នាក់ ឯងចំពោះករណីនៃការស្លាប់ស្ត្រីណាំ ចាន់ធូ អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំងបានឱ្យដឹងថា…

រដ្ឋសភាបោះឆ្នោតអនុម័តជូនលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាថ្មី ដោយសម្លេង ១១២

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មី និងលោក សុខ ចិន្ថាសោភា ជាឧបនាយករដ្ឋមន្ត្រី និងរបៀបវារៈមួយចំនួនទៀត។ សម័យប្រជុំពេញអង្គនាព្រឹកនេះក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១២រូប។ របៀបវារៈក្នុងសម័យប្រជុំមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ លោក សុខ ចិន្តាសោភា…

ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី

នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) បានយ៉ាងល្អប្រសើរ និងកោតសរសេីរភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ ឯកឧត្តមប្រធានសភា…