កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលមានឋានៈស្មើរដ្ឋលេខាធិការ។
លោក មួង ឃីម ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឆបោក ប្រព្រឹត្តជាមួយបុគ្គល លី សាម៉េត។ នៅថ្ងៃទី១២ ខែវិច្ឆិកា លោក មួង ឃីម ត្រូវបានតុលាការចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។