Author: n6lyt

អ្នកបោសសម្អាតមីន២នាក់បានពលីដោយផ្ទុះមីន ក្នុងពេលកំពុងបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ÷ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន អ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោស សម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧និង៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនក្រុមគ្រួសារនៃសពអ្នកបោស សម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីន…

អភិបាលខេត្តកំពង់ស្ពឺ÷ សុខសន្តិភាព ផ្តល់ឱកាសឱ្យខេត្តដែលធ្លាប់ប្រទាញប្រទង់គ្នាដោយចុងអាវុធទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

( ខេត្តកំពង់ស្ពឺ )៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា÷ សុខសន្តិភាព បានធ្វើឱ្យខេត្តដែលធ្លាប់តែប្រទាញប្រទងគ្នាដោយចុងអាវុធ រងគ្រោះដោយភ្លើងសង្គ្រាមអូសបន្លាយយូរឆ្នាំ មានឱកាសក្នុងការអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច-សង្គមប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួមរាល់សកម្មភាពសង្គមផ្សេងៗនិងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។ការលើកឡើងដូច្នេះ គ្រាដែលដឹកនាំក្រុមការងារ ប្រធានមន្ទីរ អង្គភាព ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនានិងចាក់បេតុងស្ពានពីរកន្លែងលើបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើង ថា…

ស្លាប់ម្នាក់ របួស២នាក់ ករណីចរន្តអគ្គិសនីឆក់នៅស្រុកទ្រាំង ខេត្តតាកែវ

ខេត្តតាកែវ÷មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួស ករណីចរន្តអគ្គិសនីឆក់កាលពីវេលាម៉ោង១១និង ២០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទាំង ខេត្តតាកែវ។ លោកអធិការនគរបាលស្រុកទ្រាំងបានឱ្យដឹងថា មុនពេលកើតហេតុនៅផ្ទះឈ្មោះអៀម ស៊ីណា ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើបានជួលជាងមកធ្វើផ្ទះហើយជាងក៏ចាប់ផ្តើមចូលមកបុកគ្រឹះ តែជា អកុសលឡានស្ទូចបានស្ទូចសសរបុកគ្រឹះខុសបច្ចេសកទេសដងសន្ទូចក៏បានប៉ះនឹងខ្សែអគ្គីសនីក៏បានឆក់ចំនួនបីនាក់ របួស២នាក់និងស្លាប់ម្នាក់តែម្តង។ លោកអធិការនគរបាលស្រុកបន្តទៀតថា ជនរងគ្រោះទាំង៣នាក់នោះមាន ១.ឈ្នោះម៉ៃ ស៊ីណា ភេទ ប្រុស អាយុ២៤ឆ្នាំមានស្រុកកំណើត ភូមិតាខិណ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង(អ្នកបញា្ជឡានស្ទូច)…

ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ។ ហេតុការណ័ដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជន រងគ្រោះកំពុងដេកលើអង្រឹង ក្រោមដើមប័រ ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមកំណត់ហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជន រងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុនេះ។ តាមការបំភ្លឺរបស់ឈ្មោះ…

តម្រួតថៃបានទទួលដីកាតាមចាប់ខ្លួនបុរសកម្ពុជាឈ្មោះ លី រតនរស្មី

តម្រួតថៃបានទទួលដីកាតាមចាប់ខ្លួនបុរសកម្ពុជាឈ្មោះ លី រតនរស្មី អាយុ ៤៣ ឆ្នាំ ដែលគេសង្ស័យថាជាមេ គំនិតសម្លាប់លោក លី គីមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងកម្ពុជានៅថ្ងៃទី ៧ មករា ២០២៥ កន្លងមកក្នុងក្រុងបាងកកប្រទេសថៃ ។ លោក លី រតនរស្មីនេះ ជាមនុស្សធ្លាប់ចេញចូលប្រទេសថៃជាង ១០០ ដង ហើយនៅ ប៉ាតាយ៉ា។ បុរសនេះត្រូវគេស្គាល់ក្រោមឈ្មោះ Somwang – កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី…

រាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម៣០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមក ដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។ ឯកឧត្តមបណ្ឌិត កៅ ថាច លើកឡើងបែបនេះ…

សម្តេចតេជោ៖ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក…

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ

ភ្នំពេញ÷នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App) ដែលជាកម្មវិធីសម្រាប់ផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងព័ត៌មានពីតម្លៃកសិផលដល់កសិករ។…

លោកទូចសុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថាអតីតឧកញ៉ា ហេង សិទ្ធី នឹងមកដល់កម្ពុជាវិញឆាប់ៗនេះ

(ភ្នំពេញ ) ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតអតីតឧកញ៉ា ហេង សិទ្ធីនឹងមកដល់ស្រុកខ្មែរវិញ ក្រោយពីការបំពេញបែបបទរួចរាល់។ ការលើកឡើងរបស់ លោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្ទាប់ពីអតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ខណៈថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ។ លោកទូច សុឃៈ បានមានប្រសាសន៍នាថ្ងៃ១៥ ខែមករា ថា ការចាប់ខ្លួនអតីតឧកញ៉ារូបនេះ បានធ្វើឡើងអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែមុននឹងបញ្ជូនមកខ្មែរវិញគឺត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋ ជាពិសេសជាមួយរដ្ឋសាមីដែលបានចាប់ខ្លួនអតីតឧកញ៉ារូបនេះ។ លោកអ្នកនាំពាក្យរងមានប្រសាសន៍ថា…

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន បង្កើតមុំសរសេរទាក់ទាញអ្នកទេសចរ ឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស

(ភ្នំពេញ) ÷ដើម្បីជំរុញការបង្កើតជម្រើសឱ្យប្រជាពលរដ្ឋដើរកម្សាន្តពីតំបន់ទេសចរណ៍ក្នុងខេត្តមួយទៅខេត្តមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើតមុំសរសេរទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។ ក្នុងពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា«នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយនិងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល…

You missed