ប្រទះឃើញទីតាំងធ្វើរ៉ែមាស១កន្លែង នៅឃុំស្រែហ៊ុយ ស្រុកកោះញែក កម្លាំងជំនាញអប់រំណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាព
ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុម ការងារការិយាល័យដែនជម្រកសត្វព្រៃស្រែពក ដឹកនាំដោយលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុករួម សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយ សី ទូច អភិបាលស្រុកកោះញែកចុះពិនិត្យទីតាំង រុករករ៉ែមាស អនាធិបតេយ្យដោយគ្មានការអនុញ្ញាតស្ថិត ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានដកហូតម៉ាសុីនបូមទឹក ១គ្រឿង និងចាប់ឃាត់ម៉ូតូ២គ្រឿងផ្ទុកឈើអា សុក្រម ៦ សន្លឹកនិងធ្នង់៣ដុំនៅចំណុចអូរអង្លាវស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។…