(ភ្នំពេញ)÷ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៥៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

ជាមួយគ្នានោះ ខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ស្ថិតនៅតំបន់ពណ៌ខៀវ ដែលមានគុណភាពខ្យល់ល្អណាស់។

តំបន់ពណ៌បៃតង ដែលគុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ។

តំបន់ពណ៌លឿង ដែលមានកម្រិតខ្យល់បំពុលស្រាល មាននៅខេត្ត ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ។

ខណៈដែល ពណ៌ទឹកក្រូច ដែលមានកម្រិតខ្យល់មធ្យម មាននៅខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តពោធិ័សាត់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *