Author: n6lyt

តារាចម្រៀង Chayada Prao-Hom ទទួល មរណភាពបន្ទាប់ពីបានទទួលការម៉ាស្សាកញ្ចឹង ក

បាងកក÷មន្ត្រីសុខាភិបាលបានណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើម៉ាស្សា ក ដោយប្រើតែជំនាញពិតប្រាកដ ។ ការណែនាំនេះត្រូវបានធ្វើឡើងបន្ទាប់ពីតារាចម្រៀង Chayada Prao-Hom បានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ៨ ធ្នូ កន្លងទៅនេះ បន្ទាប់ ពីបានទទួលការម៉ាស្សាកញ្ចឹង ក ចំនួន ៣ ដងនៅក្នុងខេត្ត Udon Thani ប្រទេសថៃ។ នាង Chayada បានទៅធ្វើម៉ាស្សាស្មា និង កញ្ចឹងក ៣ ដងនៅកន្លែងម៉ាស្សាមួយក្នុងខេត្ត Udon Thani…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤

ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៖

លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងក្រុមអាជីវករក្នុងចំណោមបេក្ខជនចំនួន១៦នាក់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំការបោះឆ្នោតនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយជោគជ័យ ។ លោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរីមាន ប្រសាសន៍ថា ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តនិងរកឃើញប្រធានលើកទី១អាណត្តិទី១ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា តំណាងសភាពាណិជ្ជកម្មទាំងអស់និងបន្តខិតខំកៀងគរអ្នកវិនិយោគនានា ចូលបណ្តាក់ទុកបើកអាជីវកម្មជួញដូររកស៊ីក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន។ លោក អភិបាលរងខេត្តក៏បានជម្រុញណែនាំដល់ ប្រធាន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្ម…

ខ្សិបដាក់ត្រចៀក÷មន្ត្រីយោធាខេត្តមណ្ឌលគិរីម្នាក់ពាក់ព័ន្ធនឹងការរុករករ៉ែមាសនៅតំបន់ស្រែពក

ប្រភពខ្សិបខ្ញៀវឲ្យដឹងថា មន្ត្រីយោធាខេត្តមណ្ឌលគិរីម្នាក់ឈ្មោះស្រ៊ី និងជាម្ចាស់សណ្ឋាគារមួយផងនោះបានធ្វើសកម្មភាពជីកកកាយរុករករ៉ែមាសនៅក្នុងតំបន់ដែនអភិរក្សស្រែពកក្នុងក្រុមហ៊ុនសិក្សារ៉ែមាស ឃុន យ័ន្ត ដែលបង្កឲ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរ ក៏ត្រូវបែក សំបុកមួយរយៈពេល។ បើតាមប្រភពបានបន្ថែមថាក្រុមមន្ត្រីយោធានេះមានទំនាក់ទំនងជិតស្និតជាមួយប្រធានដែនជម្រកសត្វព្រៃស្រែពកនោះទៀតផង។ ប្រភពពីប្រជាពលរដ្ឋ នៅស្រុកកោះញែកបានឲ្យដឹងថាការរុករករ៉ែមាស អនាធិបតេយ្យនៃក្រុមលោក ស៊្រី ដោយគ្មានការអនុញ្ញាតស្ថិត ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដេញប្រជាពលរដ្ឋចេញ ហើយពួកគេបានដាក់គ្រឿងម៉ាស៊ីនចូល ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសវៀតណាម។ ក្រុមលោកស្រ៊ី នេះត្រូវគេប្រាប់ថា បានរត់ចេញមកពីតំបន់ចុងផ្លាស់ ស្រុកកែវសីមា បន្ទាប់ពីរដ្ឋបាលខេត្តចាត់វិធានការតឹងមកនោះ។ អ្នកភូមិដែលធ្លាប់ត្រូវក្រុមលោកស្រ៊ី ដេញពីការរុករករ៉ែមាសនេះបានប្រាប់ថា ពួកគេមានចំណែកភាគរយនៃការចែកផលប្រយោជន៍ដែលទទួលបាន ក្នុងនោះសូម្បី…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ​ និងវៀតណាម

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ​ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាល។ ប្រតិភូដែលអញ្ជើញក្នុងជំនួបនាព្រឹកនេះ ជាប្រតិភូដែលអញ្ជើញចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។…

ព្រះរាជក្រឹត្យ តែងតាំងព្រះរាជឋានៈ គណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជក្រឹត្យ តែងតាំងព្រះរាជឋានៈ គណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ១ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ជា សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក ២ សម្ដេចព្រះវ័នរ័ត ណយ ច្រឹក ជា សម្ដេចព្រះពោធិវ័ង្ស សម្ដេចព្រះសង្ឃនាយករងទី១ ៣ សម្ដេចព្រះឧត្ដមវង្សា មួង រ៉ា ជា សម្ដេចព្រះវ័នរ័ត សម្ដេចព្រះសង្ឃនាយករងទី២ ៤ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ជា…

ព្រះរាជក្រឹត្យ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជក្រឹត្យ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd បញ្ចេញសំណល់រាវមានពណ៌ បំពុលទឹក ក្លិនស្អុយ ចូលក្នុងប្រឡាយលេខ៦១ ធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋស្រុកកណ្ដាលស្ទឹង

ក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ដែលមានទីតាំងស្ថិតនៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិ សាស្ត្រ ស្រុកកណ្តាលស្ទឹង ដែលបានបង្ក និងប៉ះពាល់ដែលការ រស់នៅរបស់ប្រជាពលរដ្ឋចំនួន១២ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោកស្រី ម៉ុម ថានី តំណាងឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិនា ឆ្នាំ២០២២បានចេញលិខិតលេខ ៣៨៥…

ស្នងការនគរបាលរាជធានីភ្នំពេញបដិសេធដោយសមត្ថកិច្ចមិនបានប្រើពាក្យជេរប្រមាថទៅលើស្រ្តីម្នាក់នៅពេលសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹងនោះទេ

ភ្នំពេញ÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធដោយសមត្ថកិច្ចមិនបានប្រើពាក្យជេរប្រមាថទៅលើស្រ្តីម្នាក់នៅពេលសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជាស្រ្តីនោះជេរចោទសមត្ថកិច្ចថាជាចោរទៅវិញនៅខណៈសមត្ថកិច្ចកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវណតប្រ៊ីឌ ខណ្ឌសែនសុខ។ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា:នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគេាលដៅ ផ្លូវណតប្រីឌ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ វេលាម៉ោងប្រហែល១២:៣០នាទីយប់ ឈានចូលថ្ងៃទី០៨ ខែធ្នូ ២០២៤ មានរថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រីដ ពាក់ស្លាកលេខ ភ្នំពេញ 2BR 9207 បើកបរដោយឈ្មោះ សុខ ចំរើន ភេទប្រុស ធ្វើដំណើរទិសដៅពីជើងទៅត្បូង (ក្នុងរថយន្តមានអ្នករួមដំណើរ០២នាក់ប្តីនិងប្រពន្ឋ)…

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញកូនសត្វដំរីព្រៃ ១ក្បាល រត់តាមផ្លូវលំរកជំនួយសង្គ្រោះបន្ទាន់

ខេត្តមណ្ឌលគិរី៖ លោក ញឹម វណ្ណៈ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានឲ្យដឹងថា នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានប្រទះ ឃើញកូនសត្វដំរីព្រៃ(ឈ្មោល)ចំនួន០១ក្បាល អាយុប្រហែល០៥ខែ ទំងន់ ប្រហែល២០០គីឡូក្រាម រត់តាម បណ្តោយផ្លូវលំ មករកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ លោកអនុប្រធានបានបន្តថា ភ្លាមៗនោះ…

You missed