ប្រភពខ្សិបខ្ញៀវឲ្យដឹងថា មន្ត្រីយោធាខេត្តមណ្ឌលគិរីម្នាក់ឈ្មោះស្រ៊ី និងជាម្ចាស់សណ្ឋាគារមួយផងនោះបានធ្វើសកម្មភាពជីកកកាយរុករករ៉ែមាសនៅក្នុងតំបន់ដែនអភិរក្សស្រែពកក្នុងក្រុមហ៊ុនសិក្សារ៉ែមាស ឃុន យ័ន្ត ដែលបង្កឲ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរ ក៏ត្រូវបែក សំបុកមួយរយៈពេល។ បើតាមប្រភពបានបន្ថែមថាក្រុមមន្ត្រីយោធានេះមានទំនាក់ទំនងជិតស្និតជាមួយប្រធានដែនជម្រកសត្វព្រៃស្រែពកនោះទៀតផង។

ប្រភពពីប្រជាពលរដ្ឋ នៅស្រុកកោះញែកបានឲ្យដឹងថាការរុករករ៉ែមាស អនាធិបតេយ្យនៃក្រុមលោក ស៊្រី ដោយគ្មានការអនុញ្ញាតស្ថិត ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដេញប្រជាពលរដ្ឋចេញ ហើយពួកគេបានដាក់គ្រឿងម៉ាស៊ីនចូល ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសវៀតណាម។ ក្រុមលោកស្រ៊ី នេះត្រូវគេប្រាប់ថា បានរត់ចេញមកពីតំបន់ចុងផ្លាស់ ស្រុកកែវសីមា បន្ទាប់ពីរដ្ឋបាលខេត្តចាត់វិធានការតឹងមកនោះ។

អ្នកភូមិដែលធ្លាប់ត្រូវក្រុមលោកស្រ៊ី ដេញពីការរុករករ៉ែមាសនេះបានប្រាប់ថា ពួកគេមានចំណែកភាគរយនៃការចែកផលប្រយោជន៍ដែលទទួលបាន ក្នុងនោះសូម្បី តែលោកនាយកដែនជម្រកសត្វព្រៃស្រែពក ក៏ទទួលបានចំណែកនោះដែរ។ សេចក្តីរាយការណ៍បន្ថែមថា ក្រុមលោកស្រ៊ីនេះ មិនលះបង់គំនិតនៃការរុករករ៉ែមាសនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនេះឡើយ។

ប្រភពបន្តខ្សិបបន្ថែមទៀត ករណីក្រុមមន្ត្រីយោធារុករក រករ៉ែមាសនៅស្រុកកោះញែកនេះ ដោយថែមទាំងបង្ហាញអំពីទំនាក់ទំនងរវាងពួកឈ្មួញ និងលោកប្រធានដែនជម្រកសត្វព្រៃស្រែពក,ឈ្មួញវៀតណាមនិងមន្ត្រីយោធានោះឲ្យច្បាស់លាស់នៅពេលក្រោយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed