ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ 2034 នឹងធ្វើនៅអារ៉ាប៊ីសាអូឌីត
(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានសម្រេចថា ព្រឹត្តិការណ៍បាល់ទាត់ផ្នែកបុរស FIFA World Cup 2034 នឹងត្រូវធ្វើនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ជាសហម្ចាស់ផ្ទះរួមដើម្បីរៀបចំព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ នៅឆ្នាំ២០៣០ ។ FIFA World Cup 2030 មានសហម្ចាស់ផ្ទះរួមគ្នារវាងអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក និងមានការលេង ៣ប្រកួតត្រូវរៀបចំនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដែលជាការប្រកួតដើម្បីប្រារព្ធខួប ១០០ឆ្នាំ…