ក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ និងសូមជូនដំណឹងអំពីលទ្ធផលនៃការវាយតម្លៃជ្រើសសម្រាំង​បេក្ខជនជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងការអនុវត្តនីតិវិធីបន្តរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ។

ឆ្លងកាត់ការអនុវត្តការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពវិទ្យាល័យ សាលាមត្តេយ្យសិក្សា មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ចំនួន១០ ក្នុងមួយកម្រិត សម្រាប់ការវាយតម្លៃនៅដំណាក់កាលនៃការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ។ គ.វ.ជ នឹងចាត់គណៈកម្មការបច្ចេកទេសអន្តរក្រសួង ចុះទៅពិនិត្យវាយតម្លៃនៅទីតាំងជាក់ស្តែង របស់បេក្ខភាពដែលត្រូវបានជ្រើសរើសដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ និងសាកសួរព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃចុងក្រោយ។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed