Author: n6lyt

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិកបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។

វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ

ភ្នំពេញ÷នាព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៤នេះ វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះព្រះរាជា ណាចក្រកម្ពុជា លោក Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមវេទិកាព្រមទាំងថ្លែងសន្ទរកថា ឯកឧត្ដម An Xiaoyu និពន្ធនាយករងប្រចាំការCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនថ្លែងសន្ទរកថាតាមវីដេអូ ភ្ញៀវកិត្តិយសជាង ១៥០រូប ដែលមកពីក្រសួង ព័ត៌មាន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ បើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។ ខាងក្រោមជាខ្លឹមសារសំខាន់របស់ សម្តេចមហាបវរធិបតី…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃមានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៖

រដ្ឋមន្ត្រីក្រសួងការងារឆ្លៀត ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គោលបំណងដែលលោករដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។ នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយលោករដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។…

មេឆ្នោតដុះស្លែចែ លីណា នៅក្រុងតាខ្មៅបានកំពុងលួចកត់ឆ្នោតយួនបើកចំហជាធម្មតា

(កណ្ដាល ) ៖ ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលដុះស្លែម្នាក់នៅក្រុងតាខ្មៅបានកំពុងលួចលក់ កត់ឆ្នោតយួនឱ្តក្រុមអ្នកញៀនលេងឆ្នោតយ៉ាងសកម្ម ដោយគ្មានខ្លាចញញើតអាជ្ញាធរកម្លាំងមានសមត្ថកិច្វនៅក្រុងតាខ្មៅ និងខេត្តកណ្ដាលទាល់តែសោះ ជាពិសេសកំពុងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងងងើល។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលនេះ ឈ្មោះ លីណា បានកំពុងលួចលាក់លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ ដែលមានទីតាំងនៅចំណុចខាងក្រោយជាប់ហាងកាហ្វេសុីធូ ចន្លោះហាងលក់សាច់គោអាំង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានអ្នកញៀនភាគច្រើនជាប្រជាពលរដ្ឋនិងជាមន្ត្រីរាជការ។ ម៉ូយសំខាន់ៗរបស់ចែលីណាមួយចំនួន ក៏ទាក់ទងចាក់ឆ្នោតតាមប្រព័ន្ធទូរសព្ទ ដែលអាចលាក់បាំងមិនឲ្យអាជ្ញាធរបានឃើញផងដែរ។ យ៉ាងណាក៏ដោយគេនៅតែអាចចូលទៅចាក់ឆ្នោតដោយផ្ទាល់នៅផ្ទះរបស់ចែលីណាដោយមិនខ្លាចរអាអ្វីទេ។ សម្រាប់ចែលីណា ក៏គាត់មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបអ្វីនោះដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមេឆ្នោតយួនម្នាក់នេះហ៊ានកត់កន្ទុយលេខជាចំហរយ៉ាងដូច្នេះ?…

សំណង់ខុសច្បាប់ប៉ុនមហាមេឃ សង់រំលោភយកដីប្រឡាយ៦៥ នៅស្រុកគងពិសីចៅហ្វាយស្រុកមិនដឹងហើយមន្ទីររៀបចំដែនដី…?

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមានការលួចសាងសង់សំណង់អាគារកម្ពស់៦-៧ ជាន់អត់ច្បាប់ និងបានសង់រំលោភយកដីប្រឡយ៦៥ នៅជាប់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកទល់ពេលនេះ ពុំមាននរណាអាចបញ្ជាក់ពីសាវតារបស់ម្ចាស់សំណង់ខាងលើនៅឡើយនោះទេ បើទោះបីអាជ្ញាធរស្រុកធ្លាប់ចុះទៅហាមឃាត់ចំនួន៣លើករួចមកហើយក៏ដោយ។ រីឯស្ថាប័នជំនាញ ខេត្តកំពង់ស្ពឺ ក៏មិនបំភ្លឺនោះដែរ។ មិនបំភ្លឺ,មិនដឹងថា លោកមិនដឹងឬមួយក៏ដឹងដែរធ្វើមិនដឹង? តើម្ចាស់សំណង់ខុសច្បាប់ ដែលបានលួចសាងសង់រំលោភយកដីរដ្ឋនៅចំណុចប្រឡាយ៦៥ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ស្រុកគងពិសីខាងលើជានរណា ? ហើយអាងអំណាចអ្វីក្នុងសម័យសន្តិភាពនេះ តើអាចរួចផុតពីច្បាប់និងកណ្ដាប់ដៃលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល ខេត្តកំពង់ស្ពឺ និងលោកឧបនាយករដ្ឋមន្ត្រី សាយ…

រណ្ដៅដីផុតអាជ្ញាប័ណ្ណ២ទីតាំងកំពុងបន្តលួចជីកកាយដឹកយកទៅលក់ ខណៈចៅហ្វាយស្រុកកណ្ដាលស្ទឹងគ្មានហ៊ានបង្ក្រាប

(កណ្ដាល)៖ រណ្ដៅដី២ទីតាំងទំហំរាប់សិប ហិកតា ដែលមានជម្រៅជ្រៅស្ទើរដល់ក្បាលប្រែតហើយហួសសុពល ភាពអាជ្ញាបណ្ណ ដែលបច្ចុប្បន្ននេះ នៅតែបន្តលួចជីកកាយដឹកយកទៅលក់យ៉ាងសកម្ម បំផ្លិចបំផ្លាញផ្លូវសាធារ ណៈនិងបង្កឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល ខណៈលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹងគ្មានហ៊ានបង្ក្រាប ។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងរណ្ដៅដីហួសសុពលទាំង២នាក់នោះគឺ ទី១. លោក ឃ្លាំង ចំរើន ហៅភាព អាសយដ្ឋានភូមិព្រែកតាប្រាក់ឃុំតាលន់ ស្រុក ស្អាង ខេត្តកណ្តាល ធ្វើអាជីវកម្មអាចម៍ដី…

សម្ដេចធិបតី ឯកភាពឱ្យអ្នកចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទឋានន្តរសក្ដិ «វរសេនីយ៍ឯក»

ភ្នំពេញ÷តារាចម្រៀង ព្រាប សុវត្ថិ ឋានន្តរសក្ដិ «វរសេនីយន៍ឯក» បានស្នើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។ សំណើនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ការលាលែងក៏ព្រោះតែអ្នកចម្រៀងព្រាបសុវត្ថិចង់រក្សានូវតំណែងជាឧកញ៉ានោះឯង។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ 2034 នឹងធ្វើនៅអារ៉ាប៊ីសាអូឌីត

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានសម្រេចថា ព្រឹត្តិការណ៍បាល់ទាត់ផ្នែកបុរស FIFA World Cup 2034 នឹងត្រូវធ្វើនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ជាសហម្ចាស់ផ្ទះរួមដើម្បីរៀបចំព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ នៅឆ្នាំ២០៣០ ។ FIFA World Cup 2030 មានសហម្ចាស់ផ្ទះរួមគ្នារវាងអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក និងមានការលេង ៣ប្រកួតត្រូវរៀបចំនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដែលជាការប្រកួតដើម្បីប្រារព្ធខួប ១០០ឆ្នាំ…

You missed