អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនិងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ
(ភ្នំពេញ ) ៖ មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា មានចម្ងាយ ៦៦គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ។ ក្រៅពីជិះទូកលេងកម្សាន្តទស្សនាហ្វូងសត្វ ស្លាប ភ្ញៀវទេសចរក៏អាចងូតទឹកលេងផងដែរ។ មន្ត្រីក្រសួងបរិស្ថានបន្តថា អាងត្រពាំងថ្មបាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេងកម្សាន្ត ទស្សនាទេសភាពសត្វកម្រជាច្រើនប្រភេទមានដូចជា សត្វក្រៀល សត្វរមាំង ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍រកប្រាក់ចំណូលបានតាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្ដល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។ នៅអាងត្រពាំងថ្ម មានការសាងសង់ប៉មដែលអាចឱ្យអ្នកទេសចរអាចទស្សនាសត្វ…