(ភ្នំពេញ ) ៖ បើតាមមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១និង៤៥ នាទីលោកស្រីម៉នដានីបានធ្វើដំណើរបំរុងឆ្លងដែនទៅកាន់ប្រទេសថៃ តែត្រូវនគរបាលប៉ុស្តិ៍ឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងក្រុមការងារ ការិយាល័យអនុវត្តដីការ នៃនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួន ដោយអនុវត្តដីការបង្គាប់ឱ្យនាំខ្លួនលេខ ១៥៦២ .រ.ដ.ច.ន លើឈ្មោះ ម៉ន ដានី ភេទស្រី អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N02266655 ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចេញដោយ ចៅក្រមសើបសួរ លិ សុខា សាលាដំបូងរាជធានីភ្នំពេញ ។ ក្រុមការងារអនុវត្តដីការបានបញ្ចប់និងនាំខ្លួនឈ្មោះ ម៉ន ដានី ទៅអនុវត្តបន្ត ។
សូមបញ្ជាក់ថាការចាប់ខ្លួនលោកស្រីម៉ន ដានីន ធ្វើឡើងបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួន ដោយលោកស្រីមិនចូលខ្លួនតាមដីការកោះហៅរបស់តុលាការចំនួន ៣លើក។ ពាក់ព័ន្ធករណីចាប់ខ្លួនខាងលើនេះពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយចេញសែកស្អុយក្នុងទឹកប្រាក់ជាង៦០មុឺនដុល្លា៕