Author: n6lyt

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ឧក្រិដ្ឋជនវៀតណាម១២នាក់ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិន

(ភ្នំពេញ)៖ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំសហការបង្ក្រាបដោយជោគជ័យ ជាមួយការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន១២នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួល បណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច…

ចៅហ្វាយស្រុកបញ្ជាដាច់ខាតឲ្យលោកអធិការកសាងឯកសារបញ្ជូនទៅតុលាការ ទោះបី លោក ឌឹម សំរិត អធិការរងស្រុកលើកដែក ចង់ដោះលែងមេទីតាំងល្បែងអនឡាញខុសច្បាប់នៅភូមិព្រែកតូច

ខេត្តកណ្ដាល៖ បន្ទាប់ពីពលរដ្ឋបានប្ដឹងទៅកាន់ផេកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលអំពីករណីល្បែង ស៊ីសងអនឡាញនៅភូមិព្រែកតូច ឃុំព្រែកដាច់ បិទហើយបើកវិញនោះ ធ្វើឲ្យសមត្ថកិច្ចនគរបាលស្រុក ចុះប្រតិបត្តិការបង្ក្រាប។ ប៉ុន្តែបានមួយដង្ហើមចង្រិតក៏ដំណើរការឡើងវិញ។ ពលរដ្ឋសរសេរនៅលើផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលថា «សួស្ដីបងផ្ទះបេីកមាន់អនឡាញដែរខ្ញុំប្រាប់ខាងបងលេីកមុននឹងបិទបាន២ ថ្ងៃ បេីកលក់វិញដដែលដូចអត់មានខ្លាចអីសោះនឹងបង ទីតាំងបេីកមាន់ជល់អនឡាញកន្លែងផ្សេងគេបិតអស់ហេីយ នៅតែផ្ទះពូទ្រីភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្ដកណ្ដាលនឹងទេទីតាំង គាត់ប្តឹងហេីយបិតតែ២ថ្ងៃទេបេីកមាន់ជល់តាមអនឡាញធម្មតាម៉ានថ្ងៃមុនខ្ញុំឃេីញចៅ ហ្វាយស្រុកប្រកាសឲ្យបិតហ្នឹងតែទីតាំងគាត់អត់បិទទេ​»។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមដោយមានការចង្អុលបង្ហាញពីលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯក ភាពភាពរដ្ឋ បាលស្រុកលើកដែក លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកបានបញ្ជឱ្យផ្នែកជំនាញ…

ហាងកាហ្វេឃ្រូសំរោងស្ថិតនៅភូមិព្រែកសំរោង២សង្កាត់តាខ្មៅ សាងសង់សំណង់រឹងមាំចូលមាត់ទន្លេបាសាក់

រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំ ជាប់មាត់ទន្លេបាសាក់ឋិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយទាក់ទាញបានយុវជន-យុវនារីជាច្រើន ឲ្យចូលមកទទួលទានកាហ្វេជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះបានសង់សំណង់ថ្មរឹងមាំចូលមាត់ទន្លេបាសាក់ យ៉ាងធំជ្រងោលៗ។ ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា ឃ្រូសំរោងដែលបានសាងសង់សំណង់រឹងមាំ ហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល ៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំ ការ ពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំង ស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។ នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេ អាចមានមួយចំនួន ជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។ យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរ មាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។ លោកជៀម…

ករណី​រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបានធ្លាក់ផ្លូវមុននេះ​ ពេលចុះពីឧទ្យានជាតិគីរីរម្យ​ បច្ចុប្បន្ន​ក្មេង​ៗក្នុង​រថយន្ត​កំពុង​ត្រូវ​បាន​សង្រ្គោះ​យកចេញ​

តាន់ គឹមសួរ រកឃើញថា ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី នៅខេត្តព្រះវិហារបំពានលក្ខខណ្ឌដែលរដ្ឋាភិបាលបានដាក់ជូនស្ទើរតែទាំងស្រុង

យោងតាមហ្វេសប៊ុកផេក Tan kimsour សរសេរថា «ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី នៅខេត្តព្រះវិហារបានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)»។ លោកសរសេរបន្តទៀតថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ខ្ញុំ បាទចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិនេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុម ហ៊ុនមិនបានអនុវត្តអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ ឲ្យ៖ ១/ មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិន បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់…

មន្ត្រីសាលាក្រុងព្រះសីហនុ រាប់សិបនាក់ពុលចំណី អាហារ ក្រោយពេលប្រជុំ,គ្មានអ្នករកខុសត្រូវ

ខេត្តព្រះសីហនុ÷ប្រភពព័ត៌មានបានបង្ហើបថា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីរាជការសាលា ក្រុងព្រះសីហនុ បានបើកប្រជុំក្រុមប្រឹក្សា ដែលមានសមាជិក និង អ្នកចូលរួមសរុប៥៦នាក់ នៅក្នុងកិច្ចប្រជុំនោះដែរ សមាជិកក្រុមប្រឹក្សាក្រុង ទទួលបន្ទុករៀបចំកិច្ចប្រជុំ និងបញ្ជូនសារ ក៏បានកុម្ម៉ង់ទិញនំសាំងវិច សម្រាប់ជាអាហារសម្រន់ ពីហាងសំពៅមាស២ ដែលមានទីតាំងនៅខាងលិចសាលាក្រុងព្រះសីហនុ។ ប្រភពសុំមិនបញ្ចេញឈ្មោះបង្ហើបទៀតថា មនុស្សដែលបានទទួលទាននំសាំងវិចនោះ មានប្រហែល ៥០ នាក់។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនដើម្បីសំរាក។ ស្រាប់តែដល់ពាក់កណ្តាល យប់ម៉ោងប្រមាណជា១១-១២ យប់ថ្ងៃទី២៦ខែធ្នូ ស្រាប់ តែម្នាក់ៗ…

អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីរាជការអញ្ជើញក្រុងពាលី សុំសេចក្តីសុខចំរើន មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខចំរ៉ុងចំរើន មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ឱ្យបានសេចក្ដីសុខសប្បាយ ហើយប្រព្រឹត្តទៅដោយរលូននិងប្រកបដោយជោគជ័យនាពហុកីឡាដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ដំណើរការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

ធ្លាក់យន្តហោះនៅប្រទេសកូរ៉េខាងត្បូងស្លាប់មនុស្សភ្លាមៗ 29 នាក់

(សេអ៊ូល)៖ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាព្រឹកថ្ងៃអាទិត្យនេះ យន្តហោះ១គ្រឿង ផ្ទុកមនុស្សសរុប១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan បណ្តាលឱ្យមនុស្សយ៉ាងហោច២៩នាក់ បាត់បង់ជីវិតភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។ មន្រ្តីប្រចាំតំបន់ បានប្រាប់ថា ពេលនេះ មនុស្សយ៉ាងហោច២៩នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ក្នុងគ្រោះថ្នាក់ខាងលើ ប៉ុន្តែតួលេខអាចបន្តកើនឡើងថែមទៀត ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន។ នាពេលនេះ ក្រុមសង្រ្គោះ កំពុងព្យាយាមជួយអ្នកដំណើរ ដែលនៅផ្នែកខាងក្រោយនៃយន្តហោះ។ គួរបញ្ជាក់ថា…

ក្រុមក្មេងទំនើងផ្ទុះហិង្សា នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ!

កាលពីពេលថ្មីៗនេះ នៅក្នងខណ្ឌច្បារអំពៅ មានសកម្មភាព ក្មេងទំនើងជាច្រើនក្រុម បានធ្វើសកម្មភាពដេញវាយនិងកាប់ចាក់គ្នាក្នុងវេលាយប់ស្ងាត់ មិនសូវមានមនុស្សម្នាឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នារួច ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរាងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។ ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៩និង០០នាទី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ០១នាក់ ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ…

ករណីបាញ់ជិត២០គ្រាប់នៅកអណ្ដើក ចុងក្រោយថា បាញ់ច្រឡំឡានចិន ទាំងដែលស្គាល់ខ្មែរច្បាស់នឹងភ្នែកពេលនេះស្ងាត់ឈឹងគ្មានការបកស្រាយ

កាលពីថ្ងៃទី២៧ ខែធ្នូ ២០២៤មានករណីបាញ់ប្រហារទៅលើរថយន្តម៉ាក Starex គ្រួសារ១ដែលកំពុងបើកបរ តាមបណ្ដោយផ្លូវជាតិលេខ១ ម្តុំផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យបុរសម្នាក់រងរបួស និងម្នាក់ទៀតជាអ្នករើសអេតចាយក្បែរកន្លែងកើតហេតុរងរបួសធ្ងន់ ខណៈរថយន្តធ្លុះស្ទើរគ្រប់កន្លែង ហើយករណីនេះ បង្កការភ្ញាក់ផ្អើលខ្លាំងតាមបណ្ដាញសង្គមស្ទើរទូទាំងប្រទេសនិងខ្មែរលើពិភពលោក ខណៈបាន ដឹងថា គ្រួសាររងគ្រោះ ដែលមានមនុស្សជាច្រើននាក់នៅក្នុងរថយន្ត កំពុងធ្វើដំណើរចេញពីខេត្តស្វាយរៀងនាំយកកូនតូចទៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ។ បន្ទាប់ករណីនេះផ្ទុះឡើង ហើយមហាជនបានរិះគន់ខ្លាំងរួចមក ខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបដិសេធថា សមត្ថកិច្ចរបស់ខ្លួនពុំបានបំផ្ទុះអាវុធនោះទេ (ចុះសមត្ថកិច្ចមកពីណាជាអ្នកបាញ់?) រួមទាំងបង្ហោះសារឲ្យមហាជនជ្រាបបែបនេះថា «ថ្ងៃនេះនគរបាលខេត្ត ព្រៃវែង នឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ “កអណ្តើក”…

You missed