Author: n6lyt

បុរសម្នាក់មានជំងឺឆ្កួតជ្រូកត្រូវខ្យល់គប្រកាច់ស្លាប់ភ្លាមៗនៅស្រុកលំផាត់

ខេត្តរតនគិរី÷នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨និង ៣នាទី សមត្ថកិច្ចនគរបាលស្រុកលំផាត់បានទទួលព័ត៌មានពីលោកមេប៉ុស្តិ៍ជ័យឧត្តមថា​ មានករណី​(ខ្យល់គរគាំងបេះដូង )ស្លាប់មនុស្សចំនួន០១ នាក់(ប្រុស)នៅណុចលើផ្ទះឈ្មោះឡង ដានីស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះពាញ ប៊ុនយ៉ន ភេទប្រុសអាយុ​៥០ ឆ្នាំជនជាតិខ្មែរ ជាកសិករទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការ សម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។ បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកលំផាត់…

លោករស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរីថា មន្ត្រីខ្លះនៃមន្ទីរព័ត៌មានខេត្តតាកែវធ្វើខ្ញុំកញ្ជះឲ្យអង្គភាពព័ត៌មានឯកជន

ខេត្តតាកែវ៖ លោករស់ ប៊ុនធឿនចៅហ្វាយស្រុកអង្គរបុរីល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្តតាកែវ ប៉ុន្មានថ្ងៃកន្លងមកនេះធ្លាយព័ត៌មានចោទមន្ត្រីនៃមន្ទីព័ត៌មានខេត្តតាកែវម្នាក់ថាធ្វើ ជាខ្ញុំបម្រើឱ្យអង្គភាពព័ត៌មានឯកជន។ តាមសម្លេងបែកធ្លាយរបស់លោករស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់ មកហើយ តែពេលនេះលោកទ្រាំលែងបានត្រូវតែនិយាយ។លោករស់ ប៊ុនធឿន និយាយឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវម្នាក់ថា យើងជាមន្ត្រីក្របខណ្ឌរដ្ឋដូចគ្នា,ហេតុបានជាមកសុំលុយ លោកឱ្យអ្នកកាសែតឯកជនទៅវិញ។ លោកបន្តទៀតថា ចឹងមានតែ (មន្ត្រីមន្ទីរព័ត៌មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជនមែនទេ?។ ជាទូទៅអ្នកកាសែត ក្នុងខេត្តតាកែវតែងតែសហការគ្នាជាមួយក្រុមមន្ត្រីនៃមន្ទីព័ត៌មានខេត្តតាកែវ ដើម្បីចូលរួមយកព័ត៌តាមកម្មវិធីផ្សេងៗនៅក្នុងខេត្ត។ ក្រោយយកព័ត៌មានរួច អ្នកកាសែតមួយចំនួនពេលខ្លះ បានជួបចៅ ហ្វាយស្រុកឬអធិការស្រុក អាចបានប្រេងសាំងឬបាយ ទឹក,ពេលខ្លះចៅហ្វាយស្រុកខ្លះក៏បាន,ខ្លះក៏អត់វាជាទឹក ចិត្តមនុស្សរៀងៗខ្លូន។ តែចម្លែកតែលោករស់ ប៊ុនធឿន ចៅស្រុកអង្គរបុរីផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅ។…

សហជីព និងកម្មករនិយោជិតរីករាយសាទរការដំឡើងប្រាក់ឈ្នួលអប្បបរមា ចាប់ពីខែមករា ឆ្នាំ២០២៥នេះ នឹងលើកទឹកចិត្តដល់កម្មករនិយោជិតប្រឹងប្រែងក្នុងការងារបន្ថែមទៀត

(ភ្នំពេញ) ៖ការអនុវត្តប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប គឺបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ខាន់ នារតី ជាកម្មករនិយោជិតនៅរោងចក្រ ស៊ីដស៍ ហ្កាមែន (ខេមបូឌា) បានបញ្ជាក់ការអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងនិយោជក ជាពិសេសក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ នៅឆ្នាំ២០២៥នេះ ធ្វើឱ្យរូបគាត់សប្បាយចិត្តជាខ្លាំង ដោយសារប្រាក់ឈ្នួលអប្បបរមាថ្មីនេះសំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយកបាន…

អបអរខួបអាពាហ៍ពិពាណ៍ «៤៩ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ គឺខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ៕

បុរសជាឪពុកចុង រំលោភសេព សន្ថវៈលើកូនស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមហើយ

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ កំពង់ចាម ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើករណីអំពើរំលោភសេព សន្ថវៈរបស់ឪពុកចុង លើកូនស្រី នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម,ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាមហើយ។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា ថ្មីៗនេះ មានការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម អំពីករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុងទៅលើ…

ល្បែងជល់មាន់អនឡាញរីកដូចផ្សិតនៅស្រុកចិត្របុរី រីឯអាជ្ញាធរផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល

ខេត្តក្រចេះ ៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងក្លាយជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិសាស្ត្រ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ ដោយអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់ ហើយធ្វើជាមើលមិនឃើញពីបទល្មើសដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ។ ទង្វើរបស់អាជ្ញាធរស្រុកចិត្របុរីបានប្រព្រឹត្តផ្ទុយពីបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យមានការចុះបង្ក្រាបបិទទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសនាពេលកន្លងមក…។ ជាក់ស្តែង នៅភូមិខាងលើ ផ្ទះបើកបនល្បែងមាន់ជល់អនឡាញម្ចាស់ឈ្មោះ យាយហ្សាម ដោយកូនប្រុសឈ្មោះប្រុស កំពុងបើកឱ្យមានការលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែគេមិនដែលឃើញមានអាជ្ញាធរសមត្ថកិច្ចជំនាញណាចុះមកទប់ស្កាត់ ឬបង្ក្រាបទីតាំងខាងលើនេះឡើយ។ ប្រភពពីប្រជាពលរដ្ឋបានទម្លាយឱ្យដឹងថា ម្ចាស់ផ្ទះបើកបនល្បែងស៊ីសង ពួកគេបានបង់ប្រាក់ប្រចាំខែដល់មន្ត្រីប៉ុស្តិ៍ និងលោកអធិការនគរបាលស្រុកចិត្តបូរី…

ចោរបានកំពុងលួចចាក់ដីលុបសមុទ្រនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

(កោះកុង)៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានពួកឈ្មួញអ្នកមានអំណាច មានលុយ បានកំពុងធ្វើសកម្មភាពប្រើ ប្រាស់គ្រឿងចក្រលួចចាក់ដីលុបសមុទ្រនៅក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្ត កោះកុង យ៉ាងគគ្រឹកគគ្រេងហាក់ដូចជាមិនខ្លាចច្បាប់ទម្លាប់ប្រទេសជាតិនោះឡើយ ដែលសកម្មភាពទាំងនេះមើលទៅហាក់ដូចជាប្រយ័ត្នប្រយែង។ ប្រភពបានឱ្យដឹងបន្ថែមថា សកម្មភាពនៃការលុបសមុទ្រនេះ បានកើតឡើងកំឡុងចុងឆ្នាំ២០២៤បន្ត មកដល់សព្វថ្ងៃនេះ ដោយមិនឃើញមានកិច្ចឬអាជ្ញាធរជំនាញចុះទៅបង្ក្រាបឬហាមឃាត់នោះឡើយ។ ពួកគេបានចាក់ដី១ឡាន ប្រើគ្រឿងចក្ររុញដីឲ្យរាបស្មើភ្លាមៗ ដូចជាប្រយ័ត្នប្រយែងខ្ពស់ណាស់ ពោលគឺចាក់ដីភ្លាម មានគ្រឿងចក្របញ្ឍរចាំរុញដីឲ្យរាបស្មើភ្លាមៗតែម្ដង ដែលករណីលួចចាក់ដីចូលសមុទ្រស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកមានឥទ្ធិពលដែលបានធ្វើសកម្មភាពលុបសមុទ្រនេះ គេនិយមហៅថា តាម៉ាប់។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា…

បុរសម្នាក់ ប្រកបរបរត្បាញសាស ឬកាផា អស់រយៈពេល៦៧ឆ្នាំមកហើយ ដើម្បីចិញ្ចឹមគ្រួសារ

(ខេត្តមណ្ឌលគិរី) ៖ ជនជាតិដើមភាគតិចរស់នៅក្នុងខេត្ត មណ្ឌលគិរី ភូមិភាគឦសានប្រទេសកម្ពុជា បានប្រកបមុខរបរផ្សេងៗគ្នា ខ្លះប្រកបកសិកម្មធ្វើស្រែចម្ការ ខ្លះ ទៀតប្រកបអាជីវកម្មជួញដូរ។ ប៉ុន្តែ ក្នុងចំណោមជន ជាតិដើមភាគតិចទាំងនោះ មិនប្រាកដថាចេះតម្បាញ សាសឬតំបន់ផ្សេងទៀតហៅថា កាផា ដែលជាអត្ត សញ្ញាណរបស់ជនជាតិដើមភាគតិចនោះទេ។ ផ្ទុយទៅ វិញ បុរសវ័យចំណាស់មួយរូបជាជនជាតិដើមភាគតិចមានឈ្មោះ យ៉ូត ប៉ក់ អាយុ៨២ឆ្នាំ រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានប្រកបរបរជាអ្នកត្បាញសាស ឬកាផា ដើម្បីចិញ្ចឹមគ្រួសារដែលកូនដល់ទៅ៧នាក់។ លោកតា…

នគរបាលចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននៅស្រុកសំរោងទង ដកហូតវត្ថុតាងម៉ាទឹកកកជាង៤០កញ្ចប់

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាន ដកហូតម្សៅក្រាមពណ៌សថ្លាចំនួន៤៤កញ្ចប់។ ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានកាលពីវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចអូរក្រាំងអំបិល ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនខាងលើ គឺកម្លាំង នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួនម្នាក់ និងដកហូតគ្រឿងញៀន៤៤កញ្ចប់ ដោយមានការសម្របសម្រួលពីលោក រ៉ា លីសួន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានបង្រ្កាបមុខ សញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានម្នាក់មាន ឈ្មោះ…

You missed