(ភ្នំពេញ)៖សមាគមកាយឫទ្ធិនារីកម្ពុជាសាខា រាជធានីភ្នំពេញ បានរៀបចំវគ្គសិក្សាអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចមកលើសុខភាពអ្នកប្រើប្រាស់។ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ជា សុីណា ឃួង ស្រេង ប្រធាន ក្រុមប្រឹក្សាសមាគម កាយឫទ្ធិនារីកម្ពុជា សាខារាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យទី០៨ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

តាមរយៈវាគ្មិនជំនាញ មកពីក្រសួងសុខា ភិបាលបានឲ្យដឹងថា គោលបំណងនៃកម្មវិធីនេះ ចង់បញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគមកាយឫទ្ធិនារី កម្ពុជា អំពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់ ។

មានប្រសាសសន៍ឱកាសនោះលោកស្រី ជា ស៊ីណា ឃួង ស្រេង លើកឡើងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែ គិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក គ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”។

លោកស្រីប្រធានក្រុមប្រឹក្សាបានបន្តថា ការរៀបចំកម្មវិធីអប់រំ ស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះមានគោលបំណង បញ្ជាបការយល់ដឹងជាសាធារណៈជូនដល់ក្មួយៗសិស្សានុសិស្ស ក្មួយៗ កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែមអំពី ផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិ ដើម្បីកុំអោយអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តា ប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគេ ផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួត ភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។
លោកស្រីប្រធានក៏បាមអំពាវនាវដល់ក្មួយៗ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារ ថែមទៀតផង។

លោកស្រីក៏ជំរុញលើកទឹកចិត្ត ឲ្យក្មួយៗនាំយកនូវ ព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបាន ក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីយើងរួមគ្នា ឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិយើង។
ត្រូវរួមគ្នាឃាត់ទុក ឬ រាយការណ៍ ប្រសិនបើយើងបាន ឃើញការចរាចរ ការជួញដូរ និងការប្រើប្រាស់បារី អេឡិចត្រូនិច តាមគ្រប់រូបភាព ដើម្បីឱ្យអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed