អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ មានកិតិ្តយលជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុក អនុលោមភាព រាជរដ្ឋាភិបាលសម្រេច លើកលែងការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាត អ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញា បណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់ មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាត នៅតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។

សូម សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ទាំងអស់ ជ្រាប និងអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យបានរួសរាន់ ប្រកបដោយស្មារតីទទួលខុសត្រូវ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed