(ខេត្តកំពង់ស្ពឺ) ៖ កម្មករ កម្មារិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលតាមមន្ទីរពេទ្តបង្អែក និងគ្លីនិកឯកជនភ្លាមៗ ខណះដែលរថយន្តដឹកកម្មករ បុកគ្នាចំពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ពេលបើកបរបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-ទៅលេខ៤២ ស្ថិតនៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាលបាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រ ០១គ្រឿងម៉ាកហុីយ៉ាន់ដាយ( Hyundai Mighty) ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ។

នគរបាលបានបន្តថា÷ រថយន្តខាងលើបានបើកបរដឹកកម្មករ តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង  លុះពេលមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ 2BH-8660  បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (តាមការសាកសួរពីកម្មករគឺ រថយន្ត SSONG YONG ACTYON បើករេចុះឡើង រួចមកបុករថយន្តដឹកកម្មករតែម្តង) បណ្តាលឲ្យរងរបួសមនុស្ស មួយចំនួនដូចខាងក្រោម ÷

– របួសមនុស្សធ្ងន់ចំនួន ៦នាក់ កំពុងពិនិត្យ និងសង្គ្រោះបឋមនៅពេទ្យបង្អែកស្រុកគងពិសី ៤នាក់ និងទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ១នាក់ (តៃកុងឡានដឹកកម្មករ) សម្រាកព្យាបាលនៅពេទកយផ្សារស្លាវលែង ១នាក់ (អ្នកបើកបរឡាន SSONG YONG ACTYON)។

របួសស្រាលចំនួន ២០នាក់ ត្រូវបានចេញទៅព្យាបាលនៅគ្លីនិកជិតៗកន្លែងកើតហតុ។ លុះ មកដល់ម៉ោង ១១យប់នេះ បានចេញទៅផ្ទះជាបណ្តើរៗហើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុង
ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញមកសួរសុខទុក្ខអ្នកជម្ងឺដោយផ្ទាល់នៅ មន្ទីរពេទ្យបង្អែកស្រុកគងពិសីផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed