(ខេត្តកំពង់ស្ពឺ)ន៖ មនុស្សចំនួន០៣នាក់ពាក់ព័ន្ធនឹងលេងល្បែងសុីសងត្រូវបាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ការបញ្ជូនខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធរឿងលេងល្បែងសុីសង(ជល់មាន់អនឡាញ)នេះធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីតំណាងអយ្យការ ចាត់ការបន្តតាមនីតិវិធី។

បើតាមការឱ្យដឹងពីលោក សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា÷ មនុស្សទាំង០៣នាក់នោះ ទី០១. ឈ្មោះ ភុន ណុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (ជាអ្នកកាន់ម៉ាសុីន មេសុីសង)។ ទី០២. ឈ្មោះ សំ វុន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ម្ចាស់ផ្ទះ)។ និងទី០៣. ឈ្មោះ ឆុន សារុន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាអ្នកលេង)។
លោកសម សាក់ បានបញ្ជាក់ប្រាប់ផងដែរថាពាក់ព័ន្ធនឹងក្រុមមនុស្សដែលជាអ្នកញៀនល្បែងទាំងនេះដែរមុនពេលឃាត់ខ្លួនរូបលោកបានរាយការសុំគោលការណ៍ពីព្រះរាជអាជ្ញារួចហើយក៏ធ្វើប្រតិបត្តិការឃាត់ខ្លួនតែម្ដង។ចំណែកពាក្យចចាមអារាម ថាលោកទារលុយគេមិនបានហើយបញ្ជូនគេទៅតំណាងអយ្យការចាត់ការបន្តនេះគឺជារឿងមិនពិតនោះឡើយ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤  កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមអនឡាញ) នៅចំណុចភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ដោយបាន ឃាត់ខ្លួនចំនួន០៣នាក់÷
១.ឈ្មោះភុន ណុល ភេទប្រុសអាយុ២៩
ឆ្នាំ នៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (អ្នកកាន់ម៉ាស៊ីនមេស៊ីសង)។
២.ឈ្មោះសំ វុន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ម្ចាស់ផ្ទះ)។
៣.ឈ្មោះឆុន សារុន ភេទប្រុសអាយុ៤៣
ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី
(អ្នកលេង) ។

ក្រោយធ្វើការឃាត់ខ្លួនមនុស្សទាំង៣នាក់ខាងលើ កម្លាំងនគរបាលដកហូតវត្ថុតាង រួមមាន÷លុយចំនួន ៣៥១ ០០០ រៀល
កុំព្យូទ័រ០១គ្រឿង និងស៊ីភីយូ ០១ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ចាម 1Y -2719  និងទូរស័ព្ទ០១ គ្រឿងម៉ាកអាយហ្វូន Xពណ៌ខ្មៅ។
យោងតាមប្រភពដែលភ្នាក់ងារយើងទទួលបានទីតាំងជល់មាន់អនឡាញមួយនេះគឺបើកលេងយូរថ្នាំមកហើយ ប៉ុន្តែគេមិនដែលឃើញលោកអនុសេនីយ៍ឯកសមហេងនាយប៉ុស្តិ៍នគរបាលជង្រុកស្រុកគងពិសីធ្វើការបង្ក្រាបម្ដងណាឡើយ។ ភាពអសកម្មរបស់លោកនេះសមហេង ត្រូវបានគេសង្ស័យថារូបលោកប្រហែលជាទទួលសំណែនពីមេល្បែងនេះហើយទើបមិនបង្ក្រាបរហូតទាល់តែខាងការិយាល័យជំនាញព្រហ្មទណ្ឌចុះបង្ក្រាបផ្ទាល់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed