ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានដឹកនាំមន្ត្រីរាជការនារីជាង ២០០ នាក់ ក្នុងវិស័យព័ត៌មាន ចូលរួមដំណើរទស្សនកិច្ច និងធ្វើសកម្មភាពមនុស្សធម៌នៅភូមិភាគឦសាន។

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ ចាប់ផ្តើមនៅបង្គោលព្រំដែនលេខ ១២៥ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបន្តតាមផ្លូវក្រវាត់ព្រំដែន ខេត្តក្រចេះ។ គោលបំណងដើម្បីស្វែងយល់ពីការពារបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ខណៈពេលដែលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ក៏បានចុះធ្វើសកម្មភាពមនុស្សធម៌ និងការសិក្សាស្វែងយល់ពីសក្តានុពលមូលដ្ឋានខេត្តក្រចេះផងដែរ។

សកម្មភាពនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់សមត្ថភាពនារី ក្នុងវិស័យព័ត៌មានតាមរយៈការចូលរួម និងការទទួលបានបទពិសោធន៍ថ្មីៗ។
សកម្មភាពនេះ មិនត្រឹមតែផ្តល់ឱកាសដល់មន្ត្រីរាជការនារីឱ្យពង្រីកចំណេះដឹង និងជំរុញភាពជាអ្នកដឹកនាំនារីប៉ុណ្ណោះទេ ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed