(សៀមរាប) ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី”

កាលពីព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២៥នៅខាងមុខវាលព្រះលានជល់ដំរី នៃខេត្តសៀមរាប។

សន្និសីទសារព័ត៌មាននេះចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា និងអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅខេត្តសៀមរាប។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា”ខេត្តសៀមរាបនឹងកាន់តែមានភាពសប្បាយរីករាយថែមទៀតដោយក្រុមការងារខិតខំរក្សានូវភាពទាក់ទាញរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ធ្វើយ៉ាងណាបង្កើននូវបរិយាកាសរីករាយក្នុងឱកាសនៃការជួបជុំគ្នារីករាយឆ្លងឆ្នាំថ្មី។”

ក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់សេចក្ដីទុកដល់ ស.ស.យ.ក. រៀបចំព្រឹត្តិការអង្គសង្ក្រាន្ដឆ្នាំ២០២៥ ដោយឯកឧត្ដមបានលើកឡើងពីការគិតគូរយ៉ាងល្អត់ល្អន់របស់សម្ដេចធិបតី ដោយសម្ដេចចង់ឱ្យមានជម្រើសបន្ថែមសម្រាប់បងប្អូន ពុកម៉ែ មាមីង ប្រជាពលរដ្ឋជ្រើសរើស ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនៅក្រុងសៀមរាប និង តំបន់ប្រាសាទ អង្គរវត្ត ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *