ភ្នំពេញ ៖ ទីតាំងល្បែងស៊ី សងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀត កំពុងដំណើរការយ៉ាងរំភើយ នៅតាមបណ្តាយផ្លូវលេខ ១៨២ សង្កាត់វាលវង់ ខណ្ឌ៧ មករា ដោយបានពង្វក់ឱ្យចាស់,ក្មេង..សិស្ស សាលាចេញចូលលេងយ៉ាងគគ្រឹកគគ្រេង។ ល្បែងស៊ី សងទាំងនោះស្ថិតនៅក្នុងផ្សារទំនើបអូរឡាំព្យា ដំណើរ ការជាចំហ ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ។

ប្រភពពីអាជីវករលក់ដូរផ្សារទំនើបអូរឡាំព្យា បានបង្ហើបអោយដឹងថា ទីតាំងមួយកន្លែងនេះបើកដំណើរការជាយូរខែឆ្នាំណាស់មកហើយ គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា ចុះមកទប់ស្កាត់និងបង្ក្រាបម្តងណាឡើយគឺបណ្តោយឲ្យទីតាំងខាងលើនេះ បើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀត បើកដំណើរការដោយរលូនគ្មានការ ទប់ ស្កាត់និងបង្រ្កាបសោះ។

មហាជនរិះគន់ដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើឆ្នាំងបាយរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់នោះអស់ហើយទេដឹង? បាននាំគ្នាសម្ងំបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវិត្ថភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ មិនតែប៉ុណ្ណោះទីតាំងល្បែងស៊ីសងខាងលើនេះប្រឆាំងបទបញ្ជាលោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញនិងបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញកន្លងមកធ្លាប់បញ្ជាយ៉ាងដាច់ណាត់ដល់ខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាបរាល់បនល្បែងសុីសងនៅក្នុងមូលដ្ឋានត្រូវតែបង្រ្កាបឱ្យខានតែបាននិងអនុវត្តតាមបទបញ្ជាដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

បច្ចុប្បន្ននេះល្បែងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀតក្នុងទីតាំងខាងលើ នៅតែបន្តបើកលេងគគ្រឹកគគ្រេងពង្វក់ក្មេងចាស់ប្រុស-ស្រី ឱ្យចូល លេងយ៉ាងអានាធិបតេយ្យនៅក្នុងផ្សារទំនើបអូរឡាំព្យា មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។ ប្រជាពលរដ្ឋក៏ដូចអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអូរឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧ មករា មានការព្រួយ បារម្ភ ភ័យខ្លាច បញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច.ចោរឆក់.ចោរប្លន់.ចោរ គាស់តូប.គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីកន្លែងល្បែងសុីសងនេះ។

អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងខណ្ឌ៧មករា រាជធានី ភ្នំពេញស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញជួយចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្ថភាពដែលរាជរដ្ឋាភិបាលដើម្បីរក្សា សុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed