ខេត្តកំពង់ចាម÷ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥បានបង្ក្រាបបទល្មើសជលផល២ករណី រូបអូនវត្ថុតាំងមួយចំនួន នៅចំណុចបឹងអញ្ចាញ ឃុំវិហ៊ារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីជលផលបានឲ្យដឹងថា ប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេសាទវិហារធំ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទើបកម្លាំងចម្រុះ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយ កម្លាំងសមត្ថកិច្ចបានរកឃើញ -ឧករណ៍លូស្បៃមុងចំនួន ០៦មាត់ -របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៩០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាម នៅចំណុចមុខកោះសំពៅ ឃុំវិហ៊ារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ករណីទី២ រកឃើញ -ឧករណ៍លូស្បៃមុងចំនួន ០៤មាត់-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៦៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចបឹងអញ្ចាញ ឃុំវិហ៊ារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕