ខេត្តកំពង់ស្ពឺ៖ ទាល់តែសារព័ត៌មានជាច្រើនអង្គភាពធ្វើការផ្សព្វផ្សាយ រឿងម៉ាស៊ីនអារឈើខ្នាតធំ(ម៉ាស៊ីនរ៉ៃ)ចំនួន០២កន្លែង កំពុងធ្វើសកម្មភាពអាចជ្រៀកឈើរាល់ថ្ងៃ សង្ស័យគ្មានច្បាប់អនុញ្ញាត ទើបនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចឆ្លៀតពេលចុះបង្ក្រាបបានឈើ និងខ្មោចម៉ាស៊ីនរ៉ៃ ចាស់ៗ ស្ថិតនៅក្នុងភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ថា អាជ្ញាធរ និងសមត្ថកិច្ចបានចុះបង្ក្រាបរោងសិប្បកម្មអារជ្រៀកឈើខ្នាតធំ(ម៉ាស៊ីនរ៉ៃ)មាន កម្លាំងអធិការ និងប៉ុស្តិ ដឹកនាំដោយ លោក រតន: ឧត្តម អធិការរង និងកម្លាំងក្រុមការងាររបស់ស្រុក ដឹកនាំដោយលោក សួង រុន អភិបាលរងនឹងកម្លាំងរដ្ឋបាលព្រៃឈើផងដែរ។
ប្រភពបន្តថា ក្នុងការឆ្លៀតចុះទៅបង្ក្រាបនោះកម្លាំងសមត្ថកិច្ច រឹមអូសវត្ថុតាងរួមមាន. ១.ម៉ាស៊ីនបញ្ឍរ១គ្រឿង ២.ដែករ៉ៃ៦, ៣.ឡូរីអូសឈើ១ ៤.ឈើមូលប្រភេទឈើទាលចំនួន២៥កំណាត់ ដែលមាន(អង្កត់ផ្ចិត25-35ស.ម= ៦កំណាត់, និង15-20 ស.ម ស្មើ១៩កំណាត់ នឹងឈើអារប្រមាណ0.5ម៉ែត្រគូប ។
សូមរំលឹកផងដែរថា÷ម្ចាស់ទីតាំងរោងសិប្បកម្មម៉ាស៊ីនអារឈើខាងលើនោះនៅពេលអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាប បានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នវត្ថុតាងដែលកម្លាំងជំនាញរឹបអូសត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ៕