សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៤ ក្រោមចំណងជើង “ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង” ត្រូវបានរៀបរៀងឡើងតាមគោលវិធីសិក្សាបញ្ញត្តិ និងបុច្ឆនសិក្សា។

អត្ថបទនៃមេរៀននីមួយៗបានសរសេរ ដើម្បីឱ្យឆ្លើយតបនឹងលទ្ធផលសិក្សារំពឹងទុកដែលសរសេរក្នុងក្របខ័ណ្ឌកម្មវិធីសិក្សាឆ្នាំ២០១៥ និងកម្មវិធីសិក្សាលម្អិតមុខវិជ្ជាប្រវត្តិវិទ្យាឆ្នាំ២០១៨។ សិស្សដែលបានរៀនមុខវិជ្ជាប្រវត្តិវិទ្យាថ្នាក់ទី៤នេះ ពិតជាទទួលបានគុណតម្លៃនិងគុណសម្បទាសម្រាប់សតវត្សរ៍ទី២១។ វិធីបំពាក់គុណតម្លៃ និងគុណសម្បទា សម្រាប់សតវត្សរ៍ទី២១ដល់សិស្ស គឺ ការដឹកនាំ ការរៀន និងបង្រៀន ដោយអនុវត្តវិធីនានាក្នុងគោលវិធីបុច្ឆនសិក្សា និងសិក្សាបញ្ញត្តិ។ វិធី ប្រើប្រាស់ក្នុងការដឹកនាំការរៀន និងបង្រៀនក្នុងគោលវិធីបុច្ឆនសិក្សា និងសិក្សាបញ្ញត្តិ គឺផ្តើមដោយការសង្កេតគិត ឆ្ងល់ បង្កើតសំណួរ សួរសំណួរ សហការ និងស្វែងរកការពន្យល់ប្រកបដោយហេតុផល និងភស្តុតាង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *