(ភ្នំពេញ ) ÷បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងផ្សព្វផ្សាយអំពីកិច្ចការសម្រប សម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ។
នាព្រឹក ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុ ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសលោក ង៉ូវ បូរីណា ជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន។
ជាមួយនោះ បណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ ក៏បានធ្វើបទអន្តរាគមន៍ស្តីពីកិច្ចការសម្រប សម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីបានជ្រួតជ្រាប ដើម្បីចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
ពិធីនេះអញ្ជើញចូលរួមពីបណ្ឌិត អ៊ាង សុផល្លែត ប្រធានគណ:កម្មាធិការគណបក្សក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការគណបក្សក្រសួង ឯកឧត្តមអនុប្រធាន សមាជិកគណៈប្រចាំការនៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងតំណាងផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រមាណ ៣៩៥ នាក់ នៅសាលប្រជុំធំ ជាន់ទី៥ វិមាន ៧មករា៕