(ខេត្តកំពង់ស្ពឺ) ៖សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ករណីគួរឱ្យសង្ស័យមួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្នុងដីឡូតិ៍ចម្ការក្នុងផ្ទះ ស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយបុរសម្នាក់ត្រូវបានកូនប្រទះឃើញដេកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលល់សមត្ថកិច្ចចុះទៅពិនិត្យដើម្បីស្រាវជ្រាវ សង្ស័យថាជាករណីឃាតកម្ម។

តាមប្រភពខាងលើបានបន្តថា ជនរងគ្រោះមានឈ្មោះ ឃ្លោក សួរ ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។ សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ឃ្លោក រក្សា ភេទប្រុស អាយុ៤៤ឆ្នាំ រស់ នៅភូមិ-សង្កាត់កើតហេតុ ត្រូវជាកូនបង្កើតរបស់ជនរង គ្រោះ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល៦និង៥នាទីព្រលប់ គាត់បានយកនំបញ្ចុកមកឱ្យជនរងគ្រោះ ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ។

កូនប្រុសរបស់ជនរងគ្រោះបានឱ្យដឹងបន្តថា លុះមក ដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ដោយមិនឃើញឪពុកមកផ្ទះវិញ និងបានទូរស័ព្ទដែរ តែមិនចូល គាត់ក៏បានជិះម៉ូតូមកមើលឪពុកនៅចំណុចកើតហេតុនេះ។ ពេលមកដល់ឃើញទ្វាររបងចម្ការចាក់សោពីខាងក្នុង ហើយខ្លួនក៏បានស្រែកហៅឪពុកដែរ ប៉ុន្តែមិនមានអ្នកណាឆ្លើយទេ។

ពេលនោះគាត់ក៏បានឡើងតាមរបង និងបានចូលទៅមើលក្នុងផ្ទះក៏បានឃើញសពឪពុកដេកស្លាប់ផ្កាប់មុខ ដៃទាំងពីរចង់ផ្គួបគ្នាដោយក្រមា ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញសង្ស័យថាជាករណីឃាតកម្ម។
សមត្ថកិច្ចកំពុងបន្តស្វែងរកឃាតករ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *