(ខេត្តកំពង់ចាម) ៖សមត្ថកិច្ចនគរបាលជំនាញគ្រឿង ញៀន ខេត្តកំពង់ចាមស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ដកហូតវត្ថុតាង មួយចំនួនក្នុងបទល្មើសគ្រឿងញៀន។ ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរខេត្តកំពង់ចាម ។

មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នង ការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់កម្លាំងជំនាញការិយា ល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក សេង ណា ឋានៈ អធិការនគរបាលស្រុកព្រៃឈរ បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញា ១នាក់ប្រុស។

សមត្ថកិច្ចបានបន្តថា ពេលនោះសមត្ថកិច្ចក៏បានហៅសួរនាំ និងបានត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន ០១កញ្ចប់ ។

បន្ទាប់មកក្រោយពីការសាកសួរជនសង្ស័យ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប ចំនួន ៨នាក់ ស្រី ២នាក់ ដែលមានឈ្មោះដូចខាងក្រោម÷

១- ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ មានទី លំនៅភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់ មានទម្ងន់ ០.៤៤ក្រាមទាំងសំបក ។

២- ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិភ្នៅកើត ឃុំព្រៃចារស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់ មានទម្ងន់ ៥០.៦៦ក្រាមទាំងសំបក ។

៣- ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់ មានទម្ងន់ ៥.៦៧ក្រាមទាំងសំបក ។

៤- ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសំរោង ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់ មានទម្ងន់ ៨៩.២៣ក្រាមទាំងសំបក។

៥- ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់ មានទម្ងន់ ៦៦.៩៦ក្រាមទាំងសំបក។

៦- ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៧- អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៨- ភេទស្រី អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៩កញ្ចប់ មានទម្ងន់សរុប ២១២.៩៦ក្រាម ទាំងសំបក*,ទូរស័ព្ទដៃចំនួន ១១គ្រឿង, កាំភ្លើងខ្លីចំនួន ០១ដើម ម៉ាករឡូ ពណ៌ខ្មៅ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង និងស្លាកលេខម៉ូតូចំនួន ០៣សន្លឹក ផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *