ភ្នំពេញ÷មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងខែមករានេះអង្គភាពប្រឆាំងអំពើពុក រលួយ(ACU)បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែមករានេះ សរុប ចំនួន ២៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០២ ករណី ដែលមានជនសង្ស័យ៣នាក់ ទៅតុលាការដែលក្នុងនេះពាក់ព័ន្ធនឹងគ្រឿងញៀន ករណីទទួល សំណូកពីអ្នកបើកវង់ល្បែងជល់មាន់ ជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៤៣ អាណត្តិទី៣ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥នេះ លោក សយ ច័ន្ទ វិចិត្រ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុក រលួយឱ្យដឹងថា ក្នុងខែមករានេះអង្គភាពប្រឆាំងអំពើ ពុករលួយបាន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់កងរាជអាវុធហត្ថ ករណីវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈ ពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន (និងមាន១ ករណី ទៀតទទួលសំណូកពីអ្នកបើកវង់ល្បែងជល់ មាន់។  ជនជាប់សង្ស័យរូបនេះបានប្រព្រឹត្តិដោយថ្នូរមិនចាប់ពួកលក់ថ្នាំញៀន ពេលសមត្ថកិច្ចផ្សេងទៀត ចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឱ្យអ្នក លក់គ្រឿងញៀនគេចខ្លួន និងបទល្មើស១ផ្សេងទៀត (ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយ)។

មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានឱ្យដឹងបន្ថែមថា៖ក្រៅពីនេះគេក៏បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ពីករណីវរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ដែលទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន ៤ ឆ្នាំ ជា ថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុលាការ កែ សំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀនពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ។

លោកបញ្ជាក់បន្ថែមថា”ក្រៅពីបទស៊ីសំណូក សុខ សង្ហា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាង (គ្រឿងញៀន) មិនគោរពនីតិវិធីច្បាប់ គ្មានការ សុំការអនុញាត្តពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តិបំពានក្នុងការកសាងកូនខ្លា (កម្លាំងសម្ងាត់/ភ្នាក់ងារផ្តល់ព័ត៌មាន) “។

គួររំលឹកថា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តតាកែវកាលពីថ្ងៃទី២០ មករា ឆ្នាំ ២០២៥ បានឱ្យដឹងដែរថា ការសម្រេចឃុំខ្លួនលោក សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វើឡើង ក្រោយបុគ្គលរូបនេះបានប្រព្រឹត្តបទល្មើសស៊ីសំណូក និងរំលោភអំណាចនៅចំណុចភូមិសាស្ត្រខេត្តតាកែវពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤។

ដោយឡែកទាក់ទិនការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល វិញ ត្រូវបានលោក សយ ច័ន្ទ វិចិត្រ មន្រ្តីនាំ ពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងផងដែរថា៖គិតមកដល់ជិតថ្ងៃបញ្ចប់នេះមន្ត្រីចំនួន ២២.៥៣៤ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរបប០២ ឆ្នាំ (២០២៥) មានចំនួន ២២.២៩២រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) ស្មើនឹង ៩៧,៨៧ភាគរយ និងមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១១ រូប ដោយ ឡែកមន្ត្រី១៣១រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុ បញ្ឈប់ពីមុខតំណែង លាឈប់និងចូលនិវត្តន៍៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *