(ភ្នំពេញ) ៖ ជនសង្ស័យ ដែលពាក់ព័ន្ធ ករណីឃាតកម្មលេី នារី វ័យក្មេងម្នាក់ នៅខុនដូ ហូម ឈីក ក្នុងខណ្ឌបឹងកេងកង ត្រូវបានខណ្ឌ បឹងកេងកង និង សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញសហការ ជាមួយ នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ និង ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាលស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន បានហើយ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៥នេះ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ Lee Tai Sik ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ កូរ៉េ ខាងត្បូង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុង សាកសួរ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់កាត់តាមច្បាប់ ។

សូមបញ្ជាក់ថា ៖ មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច ខុនដូ «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ភ្លាមៗនោះ ! កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងកម្លាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេង កង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្ត សញ្ញាណជនសង្ស័យ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *