បន្ទាប់ពីគេហទំព័រនានា ផ្សព្វផ្សាយអំពីករណីនៃការមិនយកចិត្តទុកដាក់របស់ថៅកែកំពុងចម្លងក្តារបន្ទះ-ផ្លូវត្រីភ្ជាប់ពីស្រុកកៀនស្វាយ ទៅស្រុកល្វាឯម ឆ្លងកាត់ទន្លេ មេគង្គក្រោម តាមរយៈស្រឡាងដ៏ខេករខាកនោះ ប្រជា ពលរដ្ឋបានបង្ហាញជំហរសាទរ ប្រាថ្នាឱ្យមានការផ្លាស់ ប្ដូរជាវិជ្ជមានដើម្បីធានាសុវត្ថិភាពខ្ពស់អ្នកធ្វើដំណើរឆ្លង កាត់។ យ៉ាងណាក៏ដោយមិនទាន់មានប្រតិកម្មនៅឡើយទេ ពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឬ មួយរង់ចាំមានហានិភ័យកើតឡើង ទើបចាត់វិធានការជាក្រោយ?
លើបណ្ដាញសង្គមហ្វេសប៊ុកឯណេះវិញ ការបញ្ចេញ មតិជាច្រើនបានបង្ហាញឲ្យឃើញថា” វាអញ្ចឹងមែននឹង
កំពុងចម្លងនុង ! ការពារជាងព្យាបាល.ល្អណាស់”។ អ្នក ខ្លះបានសរសេរថា “ឆ្លងម្ដងៗវេទនាណាស់ ចាំចង់២ ម៉ោង, បើអាក្មេងចាំយកលុយពីអ្នកជិះ មួយក្បាលនោះវិញ ទឹកមុខវារឹក ដូចឯងទៅសុំវាជិះទទេៗចឹង, រឿងក្នុង ចិត្តដែរចង់និយាយ, អាឈុនលិ កូនប៉ា អ្វីដែលខ្ញុំចង់យាយយូមកហើយ, ពួកនេះគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ, មែនតើបងបើអ្នកយកលុយវិញ មុខមិនឲ្យ ក្រោយមិនចង់មើលយើងផង, ពេលខ្លះខ្ញុំជួបអាអ្នកបើកដរនឹងវាអត់កាន់ចង្កូតទូកដរនោះទេ , ខ្ញុំធ្លាប់សួរអ្នកបើកថា ហេតុអ្វីបានអត់កាន់ចង្កូត អាអ្នកទូកដរវាឆ្លើយកើតអ្វី ?
និយាយមែនផ្លូវឡើងនឹងចុះសាឡាងដូចអាច់😀😀អ្នកបើកសាឡាងវិញសម្តីដូច…..? ខ្ញុំឆ្លងជិត៤០ឆ្នាំហើយឆ្លងតាំងពីទូកកាណូតតូចមានម៉ាស៉ីនបង្វិលមួយ ជួនកាលម៉ាស៉ីនរលត់កណ្តាលទន្លេខ្ញុំមិនដែលខ្លាចផង ទ្រាំទៅយ៉ាងយូរចុងឆ្នាំ២០២៦ មានស្ពានឆ្លងហើយ”។
ក្នុងការបញ្ចេញយោបល់លើបណ្ដាញសង្គម ភាគច្រើនរិះគន់ទៅលើអ្នកបើកបរនិងការរៀបចំផ្លូវចុះឡើង។ ការបញ្ចេញមតិជាច្រើនរាប់ពាន់ សុទ្ធតែរិះគន់ទៅលើថៅកែនិងអ្នកបើកបរក៏ដូចជាអ្នកទទួលយកប្រាក់។ គេបានបន្តថា “តាមអ្វីដែលខ្ញុំបានឃេីញជាក់ស្ដែង ធ្លាប់ឆ្លងកន្លងមក កំពុងដរនេះមាន បុគ្គលិកសំដីឈ្លេីយ”។ អ្នកផ្សេងទៀតសរសេរថា ” អាអ្នកដែរចេញមកការពារនិងមិនស្រួលសុទ្ធតាបងប្អូនវានឹង ខ្ញុំធ្លាប់ឆ្លងហើយ,បើម្នាក់ស្រីនោះយកអត់អីទេ,បើអាមួយនោះអ្នកយកវីញមុខ
ដូចងាប់ចឹង សម្ដីវីញដូចអាចម៍,មើលតាយើងនិងទៅសុំវាជិះ ហើយជិះម្ដង3000រៀល,គ្នា2នាក់ថ្លៃជាងកំពង់ ចម្លងអារីយក្សត្រទៀត,គេយកតា1500 ហើយបុគ្គលិកគេល្អផ្លូវ,ស្រួលជិះ,ទូកចេញលឿន,បើជិះទូកនេះចាំមិនក្រោម30នាទីទេ។ រៀនទទួលស្គាល់ការពិតខ្លះទៅ អស់ លោកដែរចេញមកការពារនោះថា កំពង់ចម្លងយើងវា ចឹងមែនហើយកុំយាយថា បើអ្នកឯងមិនឆ្លងគេក៏មិនងាប់ដែរផ្លូវដែរ គេត្រូវទៅធ្វើការទោះកំពង់ចម្លងនឹងអន់ប៉ុនណាក៍គេត្រូវឆ្លងទៅដែរ ដើម្បីការងារគេផ្កូវនឹងជិត 20ឆ្នាំហើយនៅតែប៉ុននិង”។
អ្នកដែលបញ្ចេញយោបល់ភាគច្រើនគឺជាប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្លងកាត់កំពុងចម្លងមួយនេះ។ គេបានបន្តថា “ថ្ងៃមុនអ្នកបើកទូកដរបើកបុកកាប៉ាល់,ខ្ញុំភ័យស្ទើរលោតចុះទឹក,ធម្មតាទេ ថៅកែក្រុមហ៊ុនដរ ចង់បាន ចំណេញច្រើន។ អ្នកដែលមិនសូវចុះ ធ្វើការត្រួតពិនិត្យញឹកញាប់ គឺមន្ត្រីគមនាគម៍”។
ម៉េចក៏ឋានប្រជាពលរដ្ឋបានលើកជាសំណូមពរថា ត្រូវដាក់កម្រិតឲ្យ ,• សោភ័ណ្ឌភាព,• គុណភាព,• សុវត្ថិភាព
• សណ្ដាប់ធ្នាប់,• ភ្លើងបំភ្លីពេលយប់…។ល។ ដែលទាំង អស់នេះមិនទាន់មាននៅឡើយទេ។ ជាពិសេសពាក់ព័ន្ធនឹងពងសុវត្ថិភាពដែលត្រូវកែសម្រួលជាបន្ទាន់, ករណីអ្នកបើកបរដែលហាក់ដូចជាយកជីវិតប្រជាពលរដ្ឋនៅលើស្រឡាងទៅលេងសើច។
ប្រជាពលរដ្ឋមិនដឹងថាតើមន្ទីរសាធារណៈការនិងដឹក ជញ្ជូនខេត្តកណ្ដាល បានដឹងអំពីបញ្ហាហានិភ័យដែលកំពុងកើតឡើងនៅលើកំពុងចម្លងនេះដែរឬយ៉ាងណានោះទេ? ឬមួយចាត់ទុកជារឿងធម្មតា ជីវិតប្រជាពលរដ្ឋយកទៅលេងសើចជាមួយអ្នកបើកស្រឡាងយ៉ាងដូច្នេះ? ៕