ភ្នំពេញ៖ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានបើកការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្របខណ្ឌនៅអគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងដំណើរការប្រឡងប្រជែងខាងលើនេះ ត្រូវបានផ្ដល់កិត្តិយសពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយលោកអញ្ជើញជាអធិបតីកាត់វិញ្ញាសា បេក្ខជនមានសិទ្ធិប្រឡងប្រជែងទាំង ៥៦៩៤នាក់ជាផ្លូវការ ។

បេក្ខជនដែលបានដាក់ពាក្យចូលប្រលងប្រជែងនៅក្នុងប្រព័ន្ធ សរុប ១០, ៣៣៣ នាក់ ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនោះ បេក្ខជនដែលមានសិទ្ធិប្រឡងប្រជែង សរុបចំនួន ៥៦៩៤ (ស្រី ៣៣៧៤ នាក់)។
នៅក្នុងចំណោម បេក្ខជនដែលបានដាក់ពាក្យនិងត្រូវជ្រើសរើសប្រភេទក្របខណ្ឌ “ក” ចំនួន សរុបចំនួន ២៥៧ កន្លែង។
វិញ្ញាសាប្រឡងលើកទី១៖
មុខតំណែងឧបសម្ព័ន្ធទី១
ភាសាអង់គ្លេស រយៈពេល ១ម៉ោង ទទួលបាន៥០ពិន្ទុ។

ចំពោះវិញ្ញាសាពហុចម្លើយ រួមមាន៖ ចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១) មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយ របស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ពលរដ្ឋ វិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា (៣០%) និង (២)ចំណេះដឹង ពាក់ព័ន្ធននឹងជំនាញពន្ធដារ/ឯកទេសនៃមុខតំណែង (៧០%) រយៈពេល ២ម៉ោង” និងទទួលបាន១០០ពិន្ទុ។

សូមបញ្ជាក់ថា នៅក្នុងដំណើរការថ្ងៃប្រឡង គណៈកម្មការប្រឡង រៀបចំឆែកបេក្ខជនមុនចូលបន្ទប់ប្រឡង និងហាមឃាត់រាល់សំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក ទាំងបេក្ខជន និងក្រុមការងារពាក់ព័ន្ធ មិនឱ្យមានក្នុងបរិវេណមណ្ឌលប្រឡង។
វិញ្ញាសាភាសាអង់គ្លេសមានគ្រូតាក់តែង ចំនួន៤នាក់។ គ្រូត្រូវតាក់តែងវិញ្ញាសាពហុចម្លើយភាសា អង់គ្លេស ឱ្យបាន ២ជម្រើស (១ , ជម្រើស ៥០សំណួរ) ដើម្បីដាក់ជូនប្រធានគណះកម្មកាប្រឡង ជ្រើសរើសយក ១ ជម្រើស ឬសម្រេចជម្រើសទី៣ ដោយយកសំណួរពីជម្រើសទាំង២ មកបញ្ចូលគ្នា។
សម្រាប់ចំណេះដឹងទូទៅ គ្រូតាក់តែង ៣ នាក់ គ្រូត្រូវតាក់តែងវិញ្ញាសា ឱ្យបាន ៦០សំណួរ ដើម្បីដាក់ជូនប្រធានគណៈកម្មការប្រឡង ជ្រើសរើសយក ៣០សំណួរ។ សម្រាប់ចំណេះដឹង ពហុចម្លើយចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ (មុខតំណែងក្នុងឧបសម្ព័ន្ធទី១ និងមុខ តំណែង ក្នុងឧបសម្ព័ន្ធទី២) មានសមាសភាព ៥រូប ។ គ្រូត្រូវតាក់តែងវិញ្ញាសា ឱ្យបាន ៧០ សំណួរ ដើម្បីដាក់ជូនបងប្រធាន ជ្រើសរើស យក ៣៥សំណួរ។ ពហុចម្លើយចំណេះដឹងពាក់ព័ន្ធនឹងឯកទេសនៃមុខតំណែង (មុខតំណែងក្នុងឧបសម្ព័ន្ធទី១) គ្រូចេញវិញ្ញាសាឯកទេសរដ្ឋបាលសាធារណៈចំនួន ៣រូប ត្រូវតាក់តែងវិញ្ញាសា ឱ្យបាន ៧០សំណួរ ដើម្បីដាក់ជូនបងប្រធាន ជ្រើសរើសយក ៣៥សំណួរ។ វិញ្ញាសាឯកទេសសេដ្ឋកិច្ច ចំនួន ៣រូប ត្រូវតាក់តែងវិញ្ញាសាឱ្យបាន ៧០សំណួរ ដើម្បីដាក់ជូនបងប្រធាន ជ្រើសរើសយក ៣៥សំណួរ។ ពហុចម្លើយចំណេះដឹងពាក់ព័ន្ធនឹងគណនេយ្យ (មុខតំណែងក្នុងឧបសម្ព័ន្ធទី២) គ្រូចេញវិញ្ញាសា ៣រូប ត្រូវតាក់តែងវិញ្ញាសាឱ្យបាន ៧០សំណួរ ដើម្បីដាក់ជូនបង ប្រធានជ្រើសរើសយក ៣៥សំណួរ។
នៅក្នុងក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ (ចំនួន ១៦៩នាក់), សហភាពសហព័ន្ធយុវជនកម្ពុជា (ចំនួន ៣០នាក់), តំណាង សាកលវិទ្យាល័យ (ចំនួន ១០នាក់), តំណាងមហាជន ៨នាក់ មួយមណ្ឌល), អ្នកសារព័ត៌មាន (១០ ស្ថាប័ន) និងយន្តការផ្ទៃក្នុង របស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។

ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ” ៕

oplus_2
oplus_2
oplus_2
oplus_2
oplus_2
oplus_2
oplus_2

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed