ភ្នំពេញ ៖ តាមរយៈទិន្នន័យគណៈកម្មការប្រឡងប្រជែង បានឲ្យដឹងថា មានបេក្ខជនជាប់ជាស្ថាពរក្នុងដំណើរ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប គឺបេក្ខជនជាប់ជាស្ថាពរ សរុបចំនួន ៣៦នាក់ (ស្រី១៤នាក់) ក្នុងនោះក្របខ័ណ្ឌ “ក” ចំនួន១២នាក់ (ស្រី១ នាក់)។ និងក្របខ័ណ្ឌ “ខ” ចំនួន ២៤នាក់ (ស្រី១៣នាក់ )។
ដោយឡែកបេក្ខជនប្រឡឡងជាប់ជាស្ថាពរ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង សរុបចំនួន៤៥នាក់ (ស្រី២៨នាក់)។ ក្នុងនោះក្របខ័ណ្ឌ “ក” ចំនួន ១៧ នាក់ (ស្រី៧នាក់ )ក្របខ័ណ្ឌ “ខ” ចំនួន ២៨នាក់ (ស្រី២១នាក់) ។
គណៈកម្មការប្រឡងបានទុករយៈពេលមួយសប្តាហ៍ពោលគិតទាំងថ្ងៃធ្វើការ គឺត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាចជាកំហិត បន្ទាប់ពី ការប្រកាសលទ្ធផលនេះតទៅ៖ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្រប ខ័ណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។ ចំពោះបេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខ ងារសាធារណៈ ។ ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្ត នីតិវិធីនៃការរៀបចំផ្តល់ក្របខ័ណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។
សូមជម្រាប់ផងដែរថា នាវេលាថ្ងៃត្រង់ទី២៧ខែធ្នូឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងបានអញ្ជើញពិនិត្យនិងចុះហត្ថលេខាលើលទ្ធផលប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាលឱ្យចូលបម្រើការងារនៅ មន្ទីរ ពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃខេត្តសៀមរាប នាសម័យប្រឡងថ្ងៃទី២៣-២៤ ខែធ្នូ កន្លងទៅកន្លងដែរ ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងនិងកំណែវិញ្ញាសា សុទ្ធតែមានការចូលរួមតាម ដានពិនិត្យមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed