(ភ្នំពេញ) ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ទីតាំង១កន្លែងដែលបង្កប់ល្បែងស៊ីសងប្រភេទ “ណែត Net ” ដែលមានទីតាំងស្ថិតនៅផ្លូវលឹខ ៣០៧ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កំពុងដំណើរការយ៉ាងស្ងៀម ស្ងាត់ក្រោមខ្សែភ្នែកឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ច។ការឃ្លាំមើលនេះគឺជារបៀបនៃការការពារ។

ប្រភពបន្ថែមថា ទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតខាងលើនេះ បើកទទួលភ្ញៀវអ្នកញៀនល្បែងទាំងប្រុសទាំងស្រី មិនថាយប់ឬថ្ងៃ តែងតែមានបណ្តាជនអ្នក ចូលចិត្តលេងល្បែងចេញ,ចូលមិនចេះដាច់ ហាក់បី ដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានសោះឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំអធិការខណ្ឌទួលគោកសូមមេត្តាបញ្ជាកម្លាំងក្រោម ឱវាទចុះត្រួតពិនិត្យទីតាំងខាងលើនេះផងដើម្បីរក្សាបាន ភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាពទាំង ៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋចង់បាន ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រីស សុខា បានប្រាប់ អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់។ លោកឧបនាយករដ្ឋមន្រ្តី ថែម ទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បើគ្មានការបិទភ្នែកពីអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍និងអធិការដ្ឋាននគរ បាលខណ្ឌទេនោះ มีตังค์ល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងឡាយមិនអាចដំណើរការបានឡើយ។ ចំពោះករណីទីតាំងខាងលើនេះមិនដឹងថា តើអាជ្ញាធរខណ្ឌទួលគោកបានដឹងដែរឬយ៉ាងណានោះទេ?៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed