ភ្នំពេញ៖ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនស្រ្តី ២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ ៣០ ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្ត្រី២នាក់នោះ,លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។

ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ​នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៤១ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានឲ្យដឹងថា ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្សពួក ឲ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺនដុល្លារអាមេរិក។ រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការ តែងតាំងមន្ត្រីដោយសំណូកឡើយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed