ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ទោ ហួត គឹមហ៊តដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំដែលមានរហ័ស[នាមឥន្រ្ទី.២] បានដាក់កុងត្រូលជជុះ ហើយបញ្ជារកូនចៅចាំជំរិតយកលុយពីប្រជាពលរដ្ឋដឹកអុសនិងដឹកធ្យូង មិនតែប៉ុណ្ណោះលេចឮព័ត៌មានមកថា លោក ហួត គឹមហ៊ត នេះជាឈ្មួញរកស៊ីបទល្មើសព្រៃឈើម្នាក់ដែរកំពុងតែលាក់មុខថែមទៀតផង។

បើតាមប្រជាពលរដ្ឋអ្នករកស៊ីដឹកអុសបានអះអាងថាពួកគាត់នៅពេលដែលដឹកជញ្ជូនអុសឆ្លងកាត់ស្នាក់ការកុងត្រូលជជុះរបស់លោក ហួត គឹមហ៊តហើយ ពួកគាត់បានបង់លុយឲ្យកូនចៅរបស់លោក[ឥន្ទ្រី២].រួចរាល់ហើយ ចុះហេតុម្តេចឡើយលោក នៅមានលោក{ឥន្ទ្រី១ នាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ} បែរជាមកចាប់រថយន្តនិងរ៉ឺម៉កដឹកអុសរបស់ពួកគាត់ទៀត?  ពីព្រោះថាអស់លោកទាំងពីរនាក់នេះជានគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំដូចគ្នា។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា លោក ហួត គឹមហ៊ត រហស្សនាម[ឥន្ទ្រី២] សព្វថ្ងៃនេះកំពុងតែយកមន្ត្រីដែលចូលនិវត្តន៍ ថ្នាក់លើបានកាត់ឈ្មោះចេញពីក្របខ័ណ្ឌរួចហើយនោះឱ្យមកដេកចាំជំរិតយកលុយពីប្រជាពលរដ្ឋ នៅក្នុងស្នាក់ការកុងត្រូលជជុះ ដើម្បីជំរិតយកលុយពីរ៉ឺម៉កដឹកធ្យូងនិងដឹកអុសជាលក្ខណៈគ្រួសារ នៅចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានមួយទៀតបានឲ្យដឹងទៀតថានៅក្នុងស្រុកប្រាសាទបល្ល័ង្គវិញ លោក ហួត គឹមហ៊ត នេះបានបញ្ជារឱ្យប្រជាពលរដ្ឋម្នាក់ដែលគ្មានតួនាទី នៅអង្គុយចាំយកលុយពីរ៉ឺម៉កដឹកធ្យូងនិងរ៉ឺម៉កដឹកអុសពីប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដូចគ្នានៅក្នុងស្រុកស្ទោងដែរ ទង្វើររបស់លោកវរសេនីយ៍ទោ ហួត គឹមហ៊ត ធ្វើខាងលើនេះសបញ្ជាក់ឱ្យឃើញថា លោកនាយរងការិយាល័យសដ្ឋកិច្ចខេត្តកំពង់ស្ពឺកំពុងតែជំរិតយកលុយពីប្រជាពលរដ្ឋ និងអ្នករកស៊ីបទល្មើសព្រៃឈើនៅក្នុងតំបន់នោះហើយ សូម្បីតែប្រជាពលរដ្ឋរកស៊ីជាលក្ខណៈគ្រួសារក៏លោក គឹមហ៊ត មិនលើកលែងដែរ ។

ប្រភពព័ត៌មានដដែលបង្ហើបឱ្យដឹងថា លោកវរសេនីយ៍ទោ ហួត គឹមហ៊ត នាយរងការិយាល័យរូបនេះមិនត្រឹមតែដាក់កុងត្រូលជជុះបញ្ជាកូនចៅចាំជំរិតយកលុយពីប្រជាពលរដ្ឋនោះទេ! លោក ហួត គឹមហ៊ត បានលួចប្រមូលទិញឈើស្ងាត់ៗដើម្បីដឹកជញ្ជូនយកទៅលក់បន្តថែមទៀតផង។

ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋធ្វើការសំណូមពរដល់ លោក ស្នងការនគរបាលខេត្តកំពង់ធំ និងឯកឧត្តមនាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយពិនិត្យមើលទង្វើររបស់លោក វរសេនីយ៍ទោ ហួត គឹមហ៊ត ជានាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរហស្សនាម[ឥទ្ទ្រី២]កំពុងប្រព្រឹត្តសព្វថ្ងៃផងផងទាន។

ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាជាក់ស្ដែងដូចករណីមួយកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋខេត្តកំពង់ធំ រហស្សនាមឥទ្ទ្រី១ បានចាប់រថយន្តដឹកអុសចំនួន២គ្រឿង ប៉ុន្តែលោក ហួត គឹមហ៊ត រហស្សនាមឥន្ទ្រី២ ជាអ្នកអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងវិញជាថ្នូរនិងលុយរាប់លានរៀល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំដូចគ្នាសោះ ចាំបាច់មានម្នាក់ចាប់ មានម្នាក់ដាក់កុងត្រូលជជុះអញ្ចឹងទៅវិញ ?៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed