ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការម្រើច,ការិយាល័យដែនជម្រកសត្វ ព្រៃស្រែពកណាមលៀរនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានធ្វើការល្បាតនៅចំណុចអូរនាងនួន ត្រង់និយាមកា ៧៦០៨៦៦,១៤៤៧៤៦៩ដោយដោះអន្ទាក់បានចំនួន ៥៥ ខ្សែ(អន្ទាក់ខ្សែគោ) ដែលទីតាំងខាងលើស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត មណ្ឌលគីរី។ ក្រុមមន្ត្រីឧទ្យានុរក្សបានយកវត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការម្រើច៕