ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤រដ្ឋបាលក្រុងអរិយក្សត្របានចេញសេចក្តីជូនដំណឹងមួយពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកចាន់ តារា បានឱ្យដឹងថា

ជម្រាបមក÷លោក លោកស្រី ម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ

កម្មវត្ថុ ៖ ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

យោង ៖-សេចក្តីជូនដំណឹងលេខ ៨០៧ ស.ជ.ណ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត កណ្តាល -សេចក្តីជូនដំណឹងលេខ ១១៣១ ស.ជ.ណ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
កណ្តាល

តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលក្រុងអរិយក្សត្រ មានកិត្តិយសសូមជម្រាបជូនថា ដោយ ពិនិត្យឃើញ ការដាក់តាំងផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទពុំមានច្បាប់អនុញ្ញាត និងពុំមានសណ្តាប់ធ្នាប់ ព្រមទាំងរបៀបរៀបរយត្រឹមត្រូវ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភ័ណភាព សាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់តាមដងផ្លូវជាយថាហេតុ។

ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ រដ្ឋបាលក្រុងអរិយក្សត្រ សូមណែនាំដល់ម្ចាស់ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងអស់ដែលបានតម្លើងអាហ្វីស ប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទដែលពុំមានច្បាប់អនុញ្ញាត ត្រូវធ្វើការរុះរើយកចេញពីក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងករណីយឺតយ៉ាវ ឬមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្រុមការងារចម្រុះរដ្ឋបាលក្រុងនឹង ធ្វើការចុះរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ និងចាត់វិធានការច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed