(ខេត្តសៀមរាប) ៖សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំ​ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងមាន​ការចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គណៈប្រតិភូអមដំណើរ និងមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំការពិនិត្យនិងព្យាបាលជំងឺដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

សកម្មភាពពិនិត្យនិងព្យាបាលជំងឺ បានប្រព្រឹត្តទៅនៅសាលា​បឋមសិក្សា-វិទ្យាល័យ ហ៊ុន សែនរុនតាឯកស្ថិតនៅតំបន់ អភិវឌ្ឍន៍រុនតាឯកចាប់ពីវេលាម៉ោង៦និង ៣០នាទីព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យជំងឺ​បានសរុប ៩ ២២៤ ករណី។ នេះបើយាងតាមការបញ្ជាក់របស់​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។

ប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលយ៉ាង​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពិសេសពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់បានបង្ហាញនូវសេចក្តីត្រេកអរក្រែលែង​ចំពោះ​ទឹកចិត្តឈឺឆ្អាលនិងគិតគូដល់សុខទុក្ខប្រជាពលរដ្ឋដែលកំពុង ជីវិតគ្រួសារនៅលើទឹកដីកំពុងអភិវឌ្ឍន៍៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *