Month: January 2025

បញ្ជូនក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៤នាក់ទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់

ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងជល់មានចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលអ្នកញៀនល្បែងជាច្រើនបានរត់គេចខ្លួនបាត់ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបនល្បែងមួយនេះ។ ការបង្ក្រាបបនល្បែងជល់មាន់ខាងលើនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ធ្វើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងក្រុមក្មេងទំនើងនៅតាមបណ្តាលខេត្ត-ក្រុងទូទាំងប្រទេសរួចមក នៅខេត្តកំពង់ស្ពឺ គេបានឃើញសមត្ថកិច្ចធ្វើការបង្ក្រាបបានបណ្តើរៗហើយ។ ក្រុមអ្នកញៀនល្បែងដែលបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីអនុវត្តន៍ច្បាប់នោះ ទី១/ ឈ្មោះ ផុន រ៉ា ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ ២/ ឈ្មោះ ហុង ហួត ភេទប្រុស អាយុ៤៨…

បុរសម្នាក់បាត់ប្រពន្ធជនជាតិព្នងមានកូនចំនួន០៣ នាក់(ស្រី០២នាក់)ដោយគ្មានមូលហេតុ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ឈ្មោះ ព្យើក ភៀង ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិព្នង រស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្រង់តេះ ករណីបាត់ប្រពន្ធឈ្មោះ ព្លោត ព្រៀប អាយុ៣២ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំជាមួយ គ្នា មានកូនចំនួន០៣នាក់(ស្រី០២នាក់)ដោយមិនដឹងមូលហេតុ។ យោងតាមការបំភ្លឺ របស់ប្ដីឈ្មោះ ព្យើក…

រយៈពេល១ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបង្ក្រាបក្មេងទំនើងបាន ៧០ករណី ឃាត់ខ្លួន ៣៣១នាក់ ស្រី៣៦នាក់

កណ្ដាល៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីស្នង ការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបករណីក្មេងទំនើងបានជាបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្ដាល។ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរ បាលទទួលផែនការងារព្រហ្មទណ្ឌនិងជាអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី៣១ ធ្នូនេះថា «នៅក្នុងរយៈពេលពេញ១ឆ្នាំនេះ លទ្ធផលបង្ក្រាបក្មេងទំនើង ប្រចាំឆ្នាំន២០២៤គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤បានលទ្ធផលដូចតទៅ៖ *បង្ក្រាបក្មេងទំនើង៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី៣៦នាក់ (អនីតិជន២១០នាក់)។ *កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣៨ករណី និងបានឃាត់ខ្លួន១៤៣នាក់។*បទល្មើសមជ្ឈិម៣៧ករណី ឃាត់ខ្លួន១៣៨នាក់។ *បទល្មើសឧក្រិដ្ឋ១ករណី ឃាត់ខ្លួន…

រដ្ឋបាលស្រុកជលគិរីបំភ្លឺពីការកសាង «រង្វង់មូលទំនប់ថ្មតាកុយ» ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅ» ក្រោយពលរដ្ឋសួររឿងលុយប្រមូលបានពីសប្បុរសជន

(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានមតិរិះគន់និងបានចោទសួរទៅលើរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំងអំពីគំនិតផ្តួចផ្តើមកសាង «រង្វង់មូលទំនប់ថ្មតាកុយ» ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅលើបាល័ង្គរង្វង់មូល» ដែលបានកៀងគរថវិកាពីសប្បុរសជននានាបានលុយ រាប់លានរៀលហើយក៏ស្ងាត់បាត់ដំណឹងសូន្យឈឹង ដោយមិនដឹងថានឹងកសាងនៅពេលណា ហើយបញ្ចប់នៅពេលណា ហើយយកលុយទៅណា ព្រោះសាធារណ ជនមិនបានឃើញពីសមិទ្ធិផល «រង្វង់មូលទំនប់ថ្មតាកុយ»ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅលើបាល័ង្គរង្វង់មូល»នៅឡើយ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកជលគិរីបំភ្លឺថា កន្លង មកនេះ រដ្ឋបាលស្រុកបានផ្តួចផ្តើមកសាងរង្វង់មូលទំនប់ថ្មតាកុយ ដែលមានទីតាំងស្ថិតនៅលើទីតាំងទំនប់តាកុយ ភូមិព្រៃត្រីត្បូង ឃុំព្រៃត្រី ស្រុកផលគិរី ខេត្តកំពង់ឆ្នាំង។ ជាដីទំនប់ដែលបានកសាងរួច ជាផ្លូវផង ជាទំនប់អាងទឹកផងហើយមានជម្រៅជ្រៅកម្ពស់៦ម៉ែត្រ។ ដោយមើលឃើញថាទៅថ្ងៃអនាគត់តំបន់នេះអាចនឹងមានការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍របស់ស្រុកយ៉ាងសំខាន់មួយ ដូចនេះហើយទើបរដ្ឋបាលស្រុកបានផ្តួចផ្តើមកសាងរង្វង់មូលមួយនេះចំព្រំប្រទល់រវាងស្រុកជលគិរី…

លោក គង់ ចាន់ធីណា ការឧបត្ថម្ភពីវិសយឯកជនគឺបានជួយសម្រួលបន្ទុកមួយដ៏ធំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងការរៀបចំប្រកួតជើងឯកថ្នាក់ជាតិ

(ភ្នំពេញ)៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា ការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន ក្នុងការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាការជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធ ។ លោកអគ្គលេខាធិការបានលើកឡើងបែបនេះក្នុងឱកាសនាំយកលិខិតថ្លែងអំណរគុណទៅប្រគល់ជូនក្រុមហ៊ុន ISI កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ដល់តំណាងដោយលោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI។ លោក គង់ ចាន់ធីណា គូសបញ្ជាក់ថា…