Month: December 2024

ជនជាតិវៀតណាមចូលឆក់ត្រីក្នុងស្រុកអង្គរបុរីត្រូវសមត្ថកិច្ចចម្រុះខ្មែរបង្ក្រាបភ្លាត់ស្នៀតត្រូវអ្នកនេសាទវៀតណាមវាយបកវិញគួរឲ្យអាម៉ាស

(ខេត្តតាកែវ ) ÷ជារឿងគួរឱ្យអាម៉ាស់មួយដែល សមត្ថកិច្ចចម្រុះខេត្តតាកែវ ដឹកនាំដោយមន្ត្រីយោធាព្រំដែន និងសមត្ថកិច្ចជលផល ចុះបង្ក្រាបជនជាតិវៀតណាមចូលឆក់ត្រីដោយខុសច្បាប់ក្នុងទឹកដីខ្មែរ នៅស្រុកអង្គរបុរីខេត្តតាកែវ ប៉ុន្តែភ្លាត់ ស្នៀតត្រូវជនជាតិវៀតណាមវាយ បកវិញគួរឲ្យអាម៉ាស់។ ក្រុមមន្ត្រីខ្មែរទាំងនេះបាននិងកំពុងព្យាយាមលាក់រឿងអាម៉ាស់នេះ ព្រោះតែកំសោយនៃប្រតិបត្តិការរបស់ខ្លួន។ ប្រភពព័ត៌មានរាយការណ៍ថា កាលពីវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ក្រុមមន្ត្រីយោធាព្រំដែនខេត្តតាកែវជាប់ខេត្តអាងយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយមន្ត្រីយោធាឈ្មោះឡេះ សូនី និងលោក ឃិន វែង នាយផ្នែករដ្ឋបាលជលផលបុរីជលសារបានបើកប្រតិបត្តិការបង្ក្រាប ក្រុមអ្នកនេសាទជនជាតិវៀតណាម ៧-៨នាក់ ដែលចូលមកឆក់ត្រីដោយខុសច្បាប់។ ជារឿយៗបណ្ដាជនជាតិវៀតណាមទាំងនោះតែងតែលួចចូលមកនេសាទខុសច្បាប់នៅក្នុងទឹក…

នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាល និងសុខដុមរមនារវាងកម្មករនិយោជិត និងថៅកែ ដូចជាគ្រួសារតែមួយ 

(ភ្នំពេញ)៖ កម្មករនិយោជិតនៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។​ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។ លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធី ដូចគ្រួសារតែមួយ។…

ចេញពីផឹកស៊ីជិះម៉ូតូដើរលេងត្រូវក្មេងស្ទាវ៦-៧នាក់លបវ៉ៃពីក្រោយបណ្ដាលឱ្យស្លាប់ម្នាក់របួស២នាក់

ខេត្តកណ្តាល÷ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យជនរងគ្រោះស្លាប់ដែលបានកើត ហេតុនៅថ្ងៃ អាទិត្យ ១៥កើត ខែ មិគសិរ ឆ្នាំរេាង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២និង៥០នាទី នៅភូមិស្វាយដំណាក់ ឃុំ ស្វាយ រមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកខ្សាច់ កណ្ដាលបានឲ្យដឹងថា ជនរង គ្រោះ ៣នាក់,១-ឈ្មោះពន បញ្ញា ភេទ ប្រុស អាយុ…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១៥ខែធ្នូនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ សេចក្តីព្រាងអនុក្រឹត្យចំនួន៩ ដែលកំពុងពិភាក្សានាពេលនេះរួមមាន៖ (១)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ (២)អនុក្រឹត្យ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា (៣)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ (៤)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ ) ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាល​ពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព…

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តមណ្ឌលគិរី

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងកាន់កាប់អាស្រ័យផលលើទីតាំងដីសម្បទានសង្គមកិច្ចនៅក្រុមវ៉ាឡាយោងភូមិទី៧ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឱ្យបានជ្រាបថា៖ ក្រុមការងាររដ្ឋបាលខេត្តមណ្ឌលគិរី នឹង ចុះវាស់វែង ស្រង់ទិន្នន័យក្បាលដី នៅទីតាំងខាងលើ ចាប់ពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤៖ ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃមានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤៖

លៀសខុសច្បាប់ជាង៥០តោនរបស់ឈ្មួញសន វ៉ាន់នីនៅស្រុកក្រគរ ដឹកជញ្ជូនទៅប្រទេសវៀតណាមបានជោគជ័យតាមរថយន្ត១គ្រឿងក្នុងចំណោម២គ្រឿង

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នៅវេលាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ លៀសខុស ច្បាប់(ល្អិតៗ)យ៉ាងតិចទម្ងន់ជាង ៥០តោន កំពុងដឹក ជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសវៀតណាម ។ រហូត មកដល់ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះរថយន្តដឹកលៀស១គ្រឿងក្នុងចំណោម២ គ្រឿងបានចាកចេញពីខេត្តពោធិ៍សាត់ដោយសុវត្ថិភាព រីឯរថយន្ត១គ្រឿងទៀត កំពុងបើកគេចចុះគេចឡើង,និងសម្របសម្រួលពីភ្នែកសមត្ថកិច្ច។ ប្រភពខ្សិបឲ្យដឹងថា ម្ចាស់លៀសខុសច្បាប់នោះគឺជាស្ត្រីដ៏មានឥទ្ធិពលនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ឈ្មោះ សន វ៉ាន់នី ។ លោកស្រីសន វ៉ាន់នី…

ដំណើរការការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ក្រោមគម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

(ភ្នំពេញ)៖ ដំណើរការសំណេរជាជំហានទី១ នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ក្រោមគម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ៦១០នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០នាក់ និងថ្នាក់បរិញ្ញាបត្រ ៥១០នាក់) និងត្រូវបានបែងចែកជា ២៤បន្ទប់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤បន្ទប់ និងថ្នាក់បរិញ្ញាបត្រ ២០បន្ទប់)។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី…

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឲ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំក្រោយនេះហើយ

ខេត្តក្រចេះ÷គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប…

You missed