សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងកាន់កាប់អាស្រ័យផលលើទីតាំងដីសម្បទានសង្គមកិច្ចនៅក្រុមវ៉ាឡាយោងភូមិទី៧ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឱ្យបានជ្រាបថា៖ ក្រុមការងាររដ្ឋបាលខេត្តមណ្ឌលគិរី នឹង ចុះវាស់វែង ស្រង់ទិន្នន័យក្បាលដី នៅទីតាំងខាងលើ ចាប់ពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។