(កណ្ដាល)៖ វរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែកបានធ្វើរបាយការណ៍ភូយកុហកលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាបង្កឡើងដោយក្រុមមន្ត្រីសាលាស្រុកលើកដែក,មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកលើកដែកដោយបានហៅយុវជនម្នាក់ទៅធាក់ ទាត់ វ៉ៃដល់ក្នុងបន្ទប់ទឹក គេចពីកាំមេរ៉ាសុវត្ថិភាព រហូតដល់ខាងក្រៅក្លឹប និងបានវ៉ៃធាក់ទាត់លើយុវជនម្នាក់ទៀតដោយចាប់បង្ខំឲ្យគេលត់ជង្គង់ និងបានបើកឡានសារ៉ែននគរបាលដេញតាមរក និងបានប្រើកាំភ្លើងបាញ់គំរាម១គ្រាប់នៅមុខផ្ទះគេបណ្ដាលឲ្យផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលយប់ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្នុងក្លឹប ខារ៉ាអូខេ អាហារដ្ឋាន ផ្ទះសំណាក់ មីស្ទើរលេង (Mr. Leng) ស្ថិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល និងនៅចំណុចមុខផ្ទះប្រជាពលរដ្ឋក្បែរផ្ទះជនរងគ្រោះ…