Month: November 2024

អស់តំណែងពីគ្រូនគរបាលជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម សុវណ្ណាវុធ អត្តលេខ ០៩៥៥ ត្រូវបានត្រាស់បង្គាប់បញ្ចប់មុខតំណែងពីគ្រូនគរបាលជាតិ ឧត្តមកម្រិត១ ថ្នាក់លេខ២ ឋានៈស្មើ អគ្គនាយក ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៤/១០១៦ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ជូនថា ឧត្តមសេនីយ៍ឯក ឃឹម សុវណ្ណាវុធ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ អត្តលេខ ០៩៥៥ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺជាអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៕

ក្រសួងបរិស្ថានបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធាន បទ«ប្រែក្លាយយុទ្ធនាការ ទៅជាចលនា»

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ «ប្រែក្លាយយុទ្ធនាការ ទៅជាចលនា» និងមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន,ឯកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការក្រោមចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាបរិស្ថានជាច្រើនរូបទៀត។ បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់ឯកឧត្តមអគ្គនាយក ឡេង…

ក្រសួងអភិវឌ្ឍន៍ជនបទយល់យ៉ាងណាករណីលោកលីវ សំណាង ទទួលស្គាល់ថា ខ្លួនជាមន្រ្តីញៀនល្បែងនិងមានក្រុមហ៊ុនគ្រឿងចក្រឯកជនសម្រាប់រកស៊ី

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តាកែវបន្ទាប់ពីបែកធ្លាយព័ត៌មានអំពីការដែលលោកមានគ្រឿងចាក់សម្រាប់ប្រតិបត្តិការការងាររកស៊ីនៅក្នុងខេត្តក៏ដូចជានៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបរនិងបញ្ហាញៀនល្បែងនោះ លោកទទួលស្គាល់វាជារឿងពិត។ នោះគឺញៀនល្បែងក៏ជារឿងពិតនិងបញ្ហាមានគ្រឿងចក្រផ្ទាល់ ខ្លួនដើម្បីធ្វើការងាររបស់រដ្ឋដែលមន្ទីរអភិវឌ្ឍន៍ជនបទត្រូវការធ្វើក៏ជារឿងពិត។ គេមិនដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទបន្តទុកមនុស្សបែបនេះ ឲ្យនៅធ្វើការបានយូរតទៅទៀតឬយ៉ាងណា? ប្រការនេះនាំឲ្យមន្រ្តីរាជការមួយនិងមហាជនរិះគន់ចំៗទៅលើលោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវថា ជាបុគ្គលញៀននឹងល្បែងជាពិសេសគឺល្បែងជល់មាន់មិនថា តាមកាស៊ីណូឬតាមមូលដ្ឋានឡើយ។ ក្រុមមន្ត្រីនៅក្រោមឱវាទនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចោទសួរទៅថ្នាក់ដឹកនាំក្រសួងថា នៅពេលដែលប្រធានមន្ទីរ ក្លាយជាអ្នកញៀនល្បែងតើគាត់អាចដឹកនាំការងារនៅក្នុងមន្ទីរបានយ៉ាងដូចម្ដេចទៅ? សូម្បីតែមន្ត្រីនៅក្នុងមន្ទីរ ក៏នាំគ្នាគ្រវីក្បាលចំពោះរបៀបរបបនៃការដឹកនាំការងាររបស់លោកលីវ សំណាងប្រធានមន្ទីរនេះដែរ។ ប្រភពបន្តទៀតថា ប្រធានមន្ទីរខាងលើមិនមានប្រាក់ខែច្រើនអស្ចារ្យនោះទេ តែគាត់មានលុយជាច្រើនសម្រាប់លេងល្បែងរាល់ចុងសប្តាហ៍ជារៀងរហូតមិនដឹងថា បានលុយមកពីណាយកទៅលេងនោះទេ។ មិនត្រឹមតែលេង ល្បែងនោះទេ,លោកប្រធានខាងលើក៏មានគ្រឿងចក្រផ្ទាល់ខ្លួនសម្រាប់ដេញថ្លៃតាមគម្រោងនានាជាពិសេសរាល់គម្រោងធ្វើផ្លូវរបស់មន្ទីអភិវឌ្ឍន៏ជនបទតែម្ដង។ ក៏…

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលពីរថ្ងៃ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ យាង និងថ្វាយព្រះរាជដំណើរព្រះអង្គ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំកិត្តិយស…

អភិបាលរងខេត្តកំពង់ស្ពឺប្រតិកម្មខ្លាំងជាមួយទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងដែលបន្តបើកលេងឡើងវិញ ក្រោយបង្ក្រាបបានត្រឹមមួយដង្ហើមចង្រឹតហើយធ្វើការដោះលែងវិញ

(កំពង់ស្ពឺ) ៖អភិបាលរងខេត្តកំពង់ស្ពឺលោក តូច ប៉ូលីវ៉ា បានប្រតិកម្មខ្លាំងៗលើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំមួយកន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើននិងអាជ្ញាធរ ក្រោយដោះលែងមកវិញ ដែលការប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់អភិបាលខេត្តថាគួរយ៉ាងម៉េចរឿងនិង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបរួចម្តងមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។ សូមបញ្ជាក់ថា ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនេះស្ថិតនៅក្រោយទីបញ្ជាទីបញ្ជាការអាវុធហត្ថខេត្ត ក្បែរផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ កណ្តាលទីប្រជុំជនក្រុងច្បារមន។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់ខ្លួនមនុស្សនិងរឹបអូសឧបករណ៍ល្បែង តែការណ៍នេះបានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះក៏បានដោះលែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងនោះទេ ហើយករណីនេះឮថាមានការអន្តរាគមន៍ពីថ្នាក់លើ…

មហាជនកំពុងឆ្ងល់ថា បទល្មើសនេសាទ លៀសចំណី និងលៀសចាការ ក្រោយពីជំនាញចុះទៅបង្ក្រាបឬពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តដដែល តើមកពីមូលហេតុអ្វី.?

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅបានចេញបទបញ្ជាយ៉ាងម៉ឺង ម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងមានប្រសាសន៍សង្កត់ធ្ងន់ជុំវិញអភិបាលខេត្តដែលនៅជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាប់ជាប្រចាំ ដូចភ្លៀង រលឹម ទៅលើក្រុមមេឈ្មួញគ្រាក់ៗ ស្របគ្នានោះលោក ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា នឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនឱ្យបទល្មើសទាំងនោះមកក្បែរឬពាក់ព័ន្ធនឹងលោកផងដែរ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។ បើយោងតាមសេចក្ដីរាយការណ៍ថា មានឈ្មួញល្បីខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ ហៅប៉ោង បានដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតៗពីប្រជាពលរដ្ឋ នេសាទខុសច្បាប់ លើកដាក់លើរថយន្ត…

អភិបាលខេត្តកំពង់ស្ពឺណែនាំ និងលើកកម្ពស់ អតីតយុទ្ធជនជាមន្ត្រីចូលនិវត្តន៍ 

កំពង់ស្ពឺ៖ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា អាជ្ញាធរ អង្គភាពពាក់ព័ន្ធ នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាគ្រួសារ និងកូនចៅអតីតយុទ្ធជន ដែលជាអ្នកជំនាន់ក្រោយជាកិច្ចតបស្នងនូវគុណូបការៈ នៃការបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ ដើម្បីទាមទារសុខសន្តិភាព ជូនប្រទេសជាតិ មាតុភូមិ ការថ្លែងលើកឡើងបែបនេះគ្រា ដែលឯកឧត្ដម ជួបសំណេះ សំណាល លើកទឹកចិត្ត និងផ្តល់អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនីដល់បងប្អូនអតីតយុទ្ធជនប្រមាណ ៩៨នាក់ ដែលកំពុងរស់នៅក្នុងភូមិជ្រៃសែនជ័យ…

បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលស្រូវចម្ការ បូតដោយដៃ តាមប្រពៃណីទំនៀមទំលាប់តាំងពីបុរាណ

មណ្ឌលគិរី៖ រដូវរំហើយបានឈានចូលមកដល់ តាមចំណាំគឺប្រជាកសិករ តែងប្រមូលផលស្រូវរដូវវស្សា ការច្រូតកាត់ជាសកមុ្មភាពមួយត្រូវបានគេមើលឃើញតាមវាលស្រែដ៏ធំល្វឹងល្វើយ ប៉ុន្តែខុសពីកសិករនៅតំបន់ទំនាបកណ្តាល បងប្អូនជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាប មានរបៀបប្រមូលផលស្រូវបូតដោយដៃ រួចបុកនិងត្បាលអង្រែធំៗ តាមវិធីសាស្ត្របុរាណ។ លោក ភី ងូក ជាជនជាតិដើមភាគតិចព្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជាម្ចាស់ចម្ការផ្ទាល់ដែលមានផ្ទៃដីជិត ១ហិកតា នៅភូមិពូតាំង បានឲ្យដឹងថា ការប្រមូលផលស្រូវចម្ការ បូតដោយដៃនេះ គឺជាប្រពៃណីទំនៀមទំលាប់តាំងពីបុរាណមកម្លេះ ហើយស្រូវប្រភេទនេះ គឺបងប្អូនជនជាតិដើមភាគតិច តែងតែធ្វើការដាំដុះនៅតាមចង្កេះភ្នំ ឬចម្ការជម្រាលមាត់អូរ ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ នៅតំបន់មួយចំនួន…

នៅក្រុងដូនកែវមានគ្លីនិកឯកជនអត់ ច្បាប់៥កន្លែង តើមន្ទីរសុខាភិបាលកន្លងមក ធ្វើការអី?

ខេត្តតាកែវ៖​ ក្រោយមានរឿងឃាតកម្មអចេតនាចាក់ថ្នាំខុសបច្ចេកទេសរបស់ម្ចាស់គ្លីនិកសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា​ ស្ថិតនៅភូមិបឹងបញ្ញាគុក​ ឃុំត្រពាំងក្រសាំង​ ស្រុកបាទី​ ខេត្តតាកែ​ បណ្តាលឱ្យស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតនឹងបានយកសពទៅប្លុងចោលមិនទទួលខុសត្រូវ​ ទេីបដឹងថា គ្លីនិកខាង លើនេះ បេីកដោយគ្មានច្បាប់អនុញ្ញាត។ បន្ទាប់ពីធ្លាយករណីបេីកគ្លីនិកគ្មានច្បាប់នៅស្រុកបាទី​ ក្រុងដូនកែវវិញ​ មន្ទីរសុខាភិបាលខេត្ត​ និងអាជ្ញាធរក្រុងបានរកឃេីញគ្លីនិកឯកជនគ្មានច្បាប់រហូតដល់៥ទីតាំងកំពុងដំណេីរការ​ និងបានចេញសេចក្តីជូនដំណឹងឱ្យផ្អាកដំណេីរការជាបន្ទាន់។ អ្វីដែលមហាជនហួសចិត្តនោះ​ មន្ទីរសុខាភិបាលដែលជាសាមី មេីលការខុសត្រូវ​ បែជាបណ្តែតបណ្តោយមេីលមិនឃេីញគ្លីនិកអត់ច្បាប់បេីកដំណេីរការរាប់ឆ្នាំមកហេីយ។ តើជាការឃុបឃិតគ្នារវាងម្ចាស់គ្លីនិកនៅក្រុងដូនកែវ ជាមួយនឹងសមត្ថកិច្ចជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវឬយ៉ាងដូចម្ដេចបានជាបណ្ដែតបណ្ដោយឲ្យគ្លីនិកទាំងនោះ ដំណើរការដោយអត់ច្បាប់រាប់ខែ,រាប់ឆ្នាំមកយ៉ាងដូច្នេះ? ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការទូទាំងខេត្តតាកែវ បានចោទសួរថា ចុះបេីករណីស្លាប់មនុស្សនៅស្រុកបាទីមិនកេីតឡេីង​ មេីលទៅគ្លីនិកអត់ច្បាប់ជាច្រេីនទីតាំង ត្រូវបានបំបាំងកាយ​,បំបាំងភ្នែក​មន្ត្រីជំនាញ​ មេីលមិនឃេីញ អស់ហេីយទេឬ?។…

You missed