Month: October 2024

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ២០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២០ឈ្មោះត្រាមី (Trami) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប…

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,២៣ម៉ែត្រនៅថ្ងៃទី២៥ ខែតុលានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាមនៅសល់ ៨,៣២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានថយកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់១៣,០២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៧៩ម៉ែត្រ ៕

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែតុលា ឆ្នាំ២០២៤

ភ្នំពេញ÷ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈតែងតែអនុវត្តរបបប្រជុំប្រចាំ ខែរបស់ខ្លួន។ រសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ (តាមប្រព័ន្ធអនឡាញ)។ ដើម្បីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក ហាស់ ប៊ុនថ្ថន ធ្វើរបាយការណ៍រួមជូនអង្គប្រជុំ។ នៅក្នុងរយៈពេល ១ខែ…

ឆ្មក់ចូលទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនៅក្នុងស្រុកគងពិសី ឃាត់ខ្លួនជនបរទេសជាង១០០០នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងល្បែងដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់នៅខេត្តកំពង់ស្ពឺ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបានកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ ឌី វិជ្ជាអគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់លើទីតាំងអនឡានដ៏ធំស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ សូមបញ្ជាក់ថា ទីតាំងអនឡាញដ៏ធំខាងលើជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បានបើកលេងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ទីតាំងនេះដែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ទីឈប់ឬចតរថយន្តក្បែរនោះឡើយ ហើយប្រសិនជាមានការឈប់ឬចតគឺមានសន្តិសុខមកដេញចេញភ្លាម។មានប្រភពដែលអាចទុកចិត្តខ្លះទៀតក៏បានបង្ហើបប្រាប់ផងដែរថា កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ គេមិនដឹងថាខ្នងធំប៉ុណ្ណានោះទេ?៕

ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤នេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន…

លោកឆៅ ប៊ុនធឿន អតីតប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនាំយកទៅជាមួយរថយន្ត,ម៉ូតូនិងគ្រឿងសង្ហារឹមមួយចំនួនផង

រឿងរ៉ាវរបស់អតីតប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានកំពុងស្អុយច្រាសខ្យល់ គួរឲ្យខ្មាសអៀនបំផុតនោះគឺកាលនៅជាប្រធានមន្ទីរ លោកប្រព្រឹត្តអំពើមិនគប្បីពុករលួយខ្លាំងណាស់ទៅហើយ ប៉ុន្តែនៅពេលដែលចាក ចេញ(ក្រសួងដកដំណែង) លោកមិនបានបន្សល់កេរ្តិ៍ ឈ្មោះល្អប្រសើរ សម្រាប់មន្ត្រីនៅក្នុងមន្ទីរនោះទេ ប៉ុន្តែបែជានាំទៅជាមួយ រថយន្ត,ម៉ូតូនិងគ្រឿងសង្ហារឹមមួយ ចំនួនទៅផង។ ករណីនេះគួរតែមានការធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា រហូតមកដល់ពេលនេះគឺតាំងពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ នៃការដកតំណែងលោកឆៅ ប៊ុនធឿន បានយកទៅជាមួយនៅរថយន្តម៉ាករីវ៉ូពាក់ស្លាលេខរដ្ឋ១៩_០៥៥៩ ដែលមកដល់ពេលនេះលោកមិនទាន់ ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី នៅឡើយទេ។ លោកនៅតែបន្តប្រើប្រាស់រថយន្តរបស់មន្ទីរបរិស្ថាននៅឡើយ បើទោះបីជាលោកត្រូវបានដកតំណែងរួចរាល់ហើយក៏ដោយ។ ជាមួយនោះប្រភពបានបន្ថែមថា ក្រៅពីរថយន្តទំនើបម៉ាករីវ៉ូនោះក៏នៅមានម៉ូតូ ១គ្រឿងទៀតពាក់ស្លាកលេខរដ្ឋ ក៏លោកឆៅ ប៊ុនធឿន យកទៅជាមួយដែរ។ ក្រៅពីរថយន្ត១និងម៉ូតូ១គ្រឿងដែលជាសម្បត្តិរបស់រដ្ឋនោះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗឱកាសសម្ពោធទំនប់អូរតេធិប

(ខេត្តមណ្ឌលគិរី)៖ ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី៖ *…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ÷លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. និងលោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កំពុងដឹកនាំ​​ កិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ រៀប ចំឡើងដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម…

យុវជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិត្រូវបានរៀបចំឡើងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញ

(ភ្នំពេញ)÷ យុវជន សិស្សានុសិស្សដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងប្រកបដោយការប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញចំណាប់អារម្មណ៍យុវជនលើការសិក្សាជំនាញ ក្រោយមានបេក្ខជនជិត១០០នាក់ មកពីគ្រឹះស្ថានបណ្តុះបណ្តាលជិត២០ ធ្វើការប្រឡងប្រជែងលើជំនាញសំខាន់ៗចំនួន៩ យ៉ាងស្វះស្វែងជាទីបំផុត។ យុវជន អាយ ខេវុិន ជាសិស្សសិក្សាជំនាញវិស្វកម្មសំណង់សុីវិល នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនេះគឺធ្វើឡើងប្រកបដោយភាពទាក់ទាញ សម្រាប់បេក្ខជនមកពីបណ្តាគ្រឹះស្ថាននានាមកជុំគ្នា ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេលើជំនាញផ្សេងៗគ្នាចំនួន៩ ដែលសុទ្ធសឹងតែជំនាញដែលសំខាន់ៗ ល្បីៗ នៅប្រទេសកម្ពុជា។ យុវជនរូបនេះបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងកោតសរសើរទៅដល់បេក្ខជនដែលមកចូលរួមប្រកួតប្រជែងកម្មវិធីថ្នាក់ជាតិដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនៅពេលនេះ ពីព្រោះបេក្ខជននីមួយៗមានស្មារតីយកចិត្តទុកដាក់…

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៦ម៉ែត្រនៅថ្ងៃទី២៤ ខែតុលានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣៦ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះនៅសល់ ១៣,២៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,៣៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៨,៥៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,២៨ម៉ែត្រ ៕

You missed