យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាមនៅសល់ ៨,៣២ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានថយកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់១៣,០២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៧៩ម៉ែត្រ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed