Month: October 2024

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤

ព្យុះទី១៧ឈ្មោះ ជីប៊ី(Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជាព្យុះសង្ឃរា បានកើតនៅ សមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖​ គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់

រយៈពេល២ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ប្រមាណ ១១១ ៤៤៧ នាក់ បានមកកម្សាន្តនៅខេត្តសៀមរាប

ខេត្តសៀមរាប÷យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដេីរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ៦៥ ០៧៣ នាក់ កើនឡើង ៣២.៥៧% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដេីរលេងកម្សាន្តមានចំនួនប្រមាណ ៦២ ០០០ នាក់ កើនឡើងប្រមាណ ៣៣.២៧% ធៀបនឹងឆ្នាំ២០២៣ ហើយទេសចរបរទេសសរុប ៣ ០៣៧ នាក់ កើនឡើង ១៩.៥៦% ធៀបនឹងឆ្នាំ២០២៣ ផងដែរ។…

ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល?

ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទោវិញ? សព្វថ្ងៃ ក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយសារតែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេលយើងបំភ្លឺរឿងមួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះមានបណ្តាញនិងមានការចាត់តាំងច្បាស់លាស់ពីព្រោះព័ត៌មានមួយដែលគេប្រឌិតឡើងត្រូវបានបណ្តាញរបស់គេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមក្នុងគោលបំណងញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវភ្ជុំបិណ្ឌដែលប្រជារដ្ឋកំពុងជួបជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែរដោយចាត់ទុកបញ្ហានេះជារឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់ទុកជាសេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ ដើម្បីធានាភាពសប្បាយរីករាយនិងធានាសិទ្ធិទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋក៏ដូចជាការពារតួនាទីដ៏សំខាន់របស់សារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការចាត់វិធានការគ្រប់បែបយ៉ាងប្រឆាំងអ្នកផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទាំងនោះដោយមិនលើកលែង។ ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលឬបណ្តាញដែលបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ។…

កិច្ចប្រជុំទ្វេភាគីរវាង រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា និងរដ្ឋមន្រ្តីក្រសួងអប់រំ និងឧត្តមសិក្សា នៃប្រទេសកាតា

ទីក្រុងដូហា ៖ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue) ដែលឆ្លៀតក្នុងឱកាសនេះដែរ ក៏បានដឹកនាំប្រជុំទ្វេភាគីជាមួយលោកស្រីButhaina bint…

បឋម៖រថយន្តដឹកអ្នកដំណើរ ៤៥កៅអី រ៉េចង្កូតចូលប្រឡាយ

ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើរ ៤៥កៅអី ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 3C- 6733 រ៉េចង្កូតចូលប្រឡាយ បណ្ដាលឱ្យ បាក់ជើងអ្នកដំណើរម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខសាលាបឋមសិក្សាជ័យ ស្ថិតក្នុងភូមិជ័យសង្កាត់ទឹកវិល ក្រុងសៀមរាប វេលាម៉ោង ០៤ និង ៣០នាទី ទាបភ្លឺ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ៕

លោក ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ

ភ្នំពេញ÷បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេល សម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ការជជែកផ្លាស់ប្តូរយោបល់ អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុងឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។…

កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំលើការពិនិត្យការងារអាទិភាពក្នុងវិស័យអប់រំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំលើការពិនិត្យការងារអាទិភាពក្នុងវិស័យអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិកលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើការកំណត់ការ ទទួលខុសត្រូវចំនួន០៣ រួមមាន៖ ១). កម្រងភារកិច្ចនៃ លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ ២). ការផ្តល់កិច្ចសហការពីអង្គភាពអនុវត្ត និង…

រយៈពេល៨ខែឆ្នាំ២០២៤នេះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិក RCEP ឡើងដល់ជិត ២៣ពាន់លានដុល្លារ

ភ្នំពេញ÷ក្នុងរយៈពេល៨ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃកិច្ចព្រព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបាន ទំហំទឹកប្រាក់ ២២,៩២ ពាន់លានដុល្លារអាមេរិក ពោលគឺ​កើន​ឡើង​ប្រមាណ ១៧​,២ ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមាន ត្រឹម ១៩.៥៥ ពាន់​លាន​ដុល្លារ ។ នេះបើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (GDCE)។ ប្រភពខាងលើបានបន្តថា ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​សមាជិក RCEP រួមមាន​ ចំនួន ៦២ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបតម្លៃ ៣៦.៩៤ ពាន់​លាន​ដុល្លារ​របស់ខ្លួន…

ក្រសួងអប់រំចុះអនុស្សរណៈនៃយោគយល់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ស្តីពី ការអភិវឌ្ឍបរិស្ថានសាលារៀន និងការបង្កើតបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព និងនវានុវត្តន៍

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអ្នកស្ម័គ្រចិត្តអន្តរជាតិកូរ៉េ Daejin នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃយោគយល់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ស្តីពី ការអភិវឌ្ឍបរិស្ថានសាលារៀន និងការបង្កើតបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព និងនវានុវត្តន៍ ក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងលោក Kim Wan Yong អគ្គនាយកនៃសមាគមអ្នកស្ម័គ្រចិត្តអន្តរជាតិ Daejin នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងនៃក្រសួងអប់រំ យុវជន និងកីឡា។ ពិធីអនុស្សរណៈនៃយោគយល់លើកិច្ចសហប្រតិបត្តិការនេះ មានរយៈពេល០៥ឆ្នាំ…

You missed