ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម( ARDB) អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ច ពិភាក្សាតុមូលតំបន់អាស៊ាន-ចិនលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយ The People’s Bank of China ប្រចាំខេត្តក្វាងស៊ី
ណាននីង - ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB និង ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) រួចមក, រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។ ក្នុងកិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖ ១ ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់,…