ណាននីង -​ ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB និង ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) រួចមក, រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។

ក្នុងកិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖
១ ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់,
២.ទីផ្សារហិរញ្ញវត្ថុ,
៣.កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង, និង
៤. ការប្រឆាំងការសម្អាតប្រាក់ ។

យកឱកាសនោះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី តួនាទីនិងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាម រយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងចិន ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវ នាវឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ និង​អន្តរជាតិ​ផងដែរ​៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed